ចិតេ្តននិយតិលោកា

សត្វលោកត្រូវចិត្តដឹកនាំ

ជីវិត

ជីវិតមានតិចកុំ បីធ្វើបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ រក្សារធម៍ស្អាត់សង្វាតធម៍សរ អោយដូចជាស្ករ រក្សារស់ផ្អែម។

បុគ្គលប្រដៅគេយ៉ាងណាគប្បីល្អយ៉ាងនោះដែរ

បុគ្គលបរាជ័យឃើងឧកាសជាបញ្ហា បុគ្គលអស្ចារឃើងបញ្ហាជាឧកាស

ប្ដីប្រពន្ធដែរប្រាថ្នាជួបគ្នា

ត្រូវមានហេតុ ធ្វើសាងកម្ម(កុសលនិងអកុលស)ដូចគ្នាជាដើម។.

ពិធីស្រោចសុគន្ធវារីប្រគេនព្រះតេជៈគុណកុលានុរក្ខិតោ កុច សារ៉ាត់

ចៅអធិកាវត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

Saturday, April 29, 2017

[បុណ្យវិសាខបូជា / visakbochear visak bochea]


វត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

Thursday, April 20, 2017

ជីវប្រវត្តិ សុង សេងហ៊នអ្នក​ស្រី​សុង សេងហ៊ន

សុង សេងហ៊នអ្នក​ស្រី​សុង សេងហ៊ន

ឈ្មោះ​ពេញសុង សេងហ៊ន
ទី​កន្លែង​កំណើតក្រុង​ភ្នំពេញ
បង​ប្អូនបង្កើត៤ នាក់ (ស្រី ២នាក់ ប្រុស ២​នាក់)
ការ​សិក្សាសាលាបឋមសិក្សាពៅ អ៊ុំ, វិទ្យាល័យព្រះស៊ីសុវត្ថិ
ការ​ងារតារា​ចម្រៀង


ជីវប្រវត្តិសង្ខេប[កែប្រែ]

អ្នកស្រី​សុង សេងហ៊ន​ ជា​​តារា​ចម្រៀង​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ងល្បី​ល្បាញ​​ទូទាំងប្រទេស​កម្ពុជាកាល​ពី​អំឡុង​ទសវត្សរ៍​ទី​​៩០​។ ​អ្នកស្រីមានស្រុក​កំណើត​​នៅ​ក្រុង​​​ភ្នំពេញ​។ ​អ្នកស្រី ជាកូនទី២​ ក្នុងចំណោមបងប្អូនបង្កើត​ទាំង​អស់​៤នាក់ (​ស្រី​ ២នាក់ ប្រុស​២នាក់) ។ ចំពោះប្រវត្តិការ​សិក្សា អ្នកស្រី​សុង សេងហ៊ន ធ្លាប់បានសិក្សានៅ​​សាសាបឋម សិក្សា​ពៅ​ អ៊ុំ (បច្ចុប្បន្ន​ក្លាយជា​​សាលាបឋមសិក្សាទួលគោក​)​ ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សា​នៅ​​វិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរ​ក្រហម​ អ្នកស្រី​ត្រូវ​បាន​គេជម្លៀស​ទៅ​កាន់​ស្រុក​​ភ្នំ​ស្រុក​​ ខេត្ត​បាត់ដំបង (សព្វថ្ងៃខេត្ត​បន្ទាយមានជ័យ)។​ នៅ​ឆ្នាំ១៩៧៩​ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ក្រុម​គ្រួសារ​អ្នក​ស្រី​សុង​ សេងហ៊ន​​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​សហរដ្ឋ​អាមេរិក​​ ហើយ​បាន​បង្កើត​បណ្ណាល័យ​មួយ​ឈ្មោះ​ថា​​សាយណ្ហ​ណារ៉ា​ ដើម្បី​ប្រកប​អាជីវកម្ម​ថតកាស្សែត​និង​ថាស​ចម្រៀង​។​ សព្វថ្ងៃ​អ្នកស្រី​សុង​ សេងហ៊ន​ កំពុង​រស់នៅ​រដ្ឋ​​ផេនស៊ីលវ៉ានី​ញ៉ា​ ភាគឦសានសហរដ្ឋ​អាមេរិក​​ ជាមួយក្រុមគ្រួសារ​។​

ជីវិតសិល្បៈ​ និង​ ស្នាដៃ[កែប្រែ]

អ្នក​ស្រី​បាន​ចាប់​អាជីព​ជាតារា​ចម្រៀង​ឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ នៅឆ្នាំ​១៩៨២។​​​ បទចម្រៀង​របស់​អ្នក​ស្រី​ទាំងអស់ សុទ្ធតែ​ថតឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ ពោលគឺ​អ្នកស្រី​ពុំដែលធ្លាប់បាន​ថតឱ្យផលិតកម្ម​ណា​ផ្សេង​ឡើយ​ សូម្បី​តែ​ច្រៀង​តាម​វេទិកា​ប្រគំ​តន្រ្តីនានា​ឬ ចូលរួម​ច្រៀង​ជាកិត្តិយស​ក្នុង​កម្មវិធី​ណា​មួយ​ក៏​មិន​ដែល​ផង​។​​​ បទ​ចម្រៀង​របស់​អ្នក​ស្រី​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​បទ​ភាគ​ច្រើន​គឺ​អ្នក​ស្រី​ជា​អ្នក​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែម្ដង​។​ ក្នុង​អំឡុង​ទ.វទី​៩០ បទ​ចម្រៀង​របស់​អ្នក​ស្រី​សុង​ សេង​ហ៊ន​ បាន​ទទួល​ការ​ពេញ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ចម្រៀងខ្មែរ​​គ្រប់មជ្ឈ​ដ្ឋាន​ទូទាំង​ប្រទេស​។​ ជា​ញឹក​ញាប់​ នៅ​ក្នុង​កម្មវិធី​សំណូមពរ​បទ​ចម្រៀង​នា​សម័យ​នោះ​ គេ​តែង​ឮប្រិយ​មិត្ត​អ្នក​ស្ដាប់​សំណូម​ពរ​ឱ្យ​ចាក់​បទ​ចម្រៀង​របស់​អ្នក​ចម្រៀង​រូប​នេះ​ទាំង​នៅស្ថានីយ៍​​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​​ ព្រោះ​គេយល់ថាទឹកដម​​សម្លេងអ្នក​ស្រី​ពិរោះ​លន្លង់​លន្លោច​ស្រាល​ស្រទន់​សក្តិសម​ទាំង​បទ​មនោសញ្ចេតនា​ទាំង​បទ​ញាក់​កន្រ្តាក់អារម្មណ៍​​។​ តារា​ចម្រៀង​ល្បី​ៗ​ជំនាន់​ស្របាល​អ្នក​ស្រីមាន​ដូ​ចជា​​គឺលោក​កែវ​ សារ៉ាត់​ លោកឈួយ​ សុភាព​ លោក​ទឹង​ ភិរម្យ​​ អ្នក​ស្រី​ឡុង​ ស៊ីដា​​ អ្នក​ស្រី​ដួង​ ម៉ាឡៃ ជាដើម​។​ បទ​​ចម្រៀង​ល្បីៗ​របស់​​អ្នកស្រីសុង​ សេង​ហ៊ន​​រួម​មាន​៖​

បទមនោសញ្ចេតនា​[កែប្រែ]

  1. បទទឹកភ្នែកសម្ងាត់​ (ខ្នើយប៉ាក់​)​
  2. បទ​វីយូឡុង​ស្នេហា​
  3. បទ​ខ្ញុំបាន​រូបថតគេបានបង​
  4. បទ​ដល់​វេលា​ត្រូវសារភាព​
  5. បទសុំបេះដូងមួយចំណែក​
  6. បទយកចិញ្ចៀនពេជ្រទៅវិញចុះ
  7. បទ​ស្នេហ៍វ័យកុមារ​
  8. បទ​ឆ្នាំមុន​
  9. បទ​នរណា​ធ្វើឱ្យអូន​យំ​
  10. បទ​ច័ន្ទរះ​ក្នុងចិត្តក្រមុំ
  11. បទ​អប្សរាសក់ខ្មៅ​
  12. បទ​ដប់ឆ្នាំ​ចាំ​ស្នេហ៍​
  13. បទ​ទន្លេ​ផ្ញើទុក្ខ
  14. ​បទនិស្ស័យតារា
  15. បទ​សុបិន្តតែបង
  16. បទស្នេហ៍ឬមិត្ត
  17. បទថ្ងៃនេះបងក្បត់
  18. បទឈឺចិត្ត
  19. បទផ្កាក្នុងរបង
  20. បទ​ស្នេហ៍យាយតា​
  21. បទ​បណ្ដាំឦសាន​
  22. បទGood Bye My Love
  23. បទផ្ពាល់សំណល់ (បទដើមអ្នកស្រីម៉ៅ សារ៉េត​​)
  24. បទរៃលាបង្គង (បទដើមអ្នកស្រ ឈួន ម៉ាឡៃ​​)

បទញាក់​[កែប្រែ]

  1. បទអញ្ជើញចូលចុះបើស្រឡាញ់
  2. បទក្រមុំខ្ញុំអ្នកណាសង
  3. បទវិលវិញហើយស្នេហ៍ស្នង
  4. បទវ៉ែនតាខ្មៅអាវស្បែក​
  5. បទបោកកូនជ្រូកទៅលេងស្រុក​
  6. បទចង់តែស្លាប់​
  7. បទ​ឌិបឌិបអ៊ូយ​
  8. បទ​ចាប់ក្ដាម​
  9. បទចេះតែស្រៈអួយ
  10. បទ​ចាក់ចូចបានបុណ្យ​
  11. បទ​កណ្ដឹងស្នេហ៍
  12. បទ​កុំបោះបង់ផ្កា​
  13. បទ​ឃើញហើយក៏ហួសចិត្ត​
  14. បទឡាំភ្លើនបាំងកាឡូ
  15. បទផ្កាកុលាបស
  16. បទពើតឱរ៉ា
  17. បទជឿមិនបាន


ដោយ​​​​​​៖https://km.wikipedia.org

Friday, April 7, 2017

Khmer Traditional Games For Khmer New Year





Khmer Traditional Games For Khmer New Year

ល្បែងប្រជាប្រិយខ្មែរ។

ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​មាន​ការ​ធ្លាក់​​ចុះ​​ ​

​​ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​មាន​ការ​ធ្លាក់​​ចុះ​​ ​...

ដោយ ៖ ស្រីណា   
ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៣ ម៉ោង ១៤:១៥   (09-04-2013 14:15)
ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់ មក ហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

ចំណុច​ដែលគួរឲ្យកត់សំគាល់​នោះ គឺយុវវ័យ​កម្ពុជាសម័យ​ទំនើប​នេះ​មួយ​ចំនួនធំ មិនបានដឹង​ច្បាស់​អំពី​​ប្រវត្តិនៃ​ការ​ក​កើតឡើង​ល្បែង​​ប្រជា​​ប្រិយ​ខ្មែរ​ទាំងអស់​នេះ និង​ថែម​ទាំង​មិន​​បាន​​ដឹង​​​អំពី​របៀប​​លេង​ទៀត​ផង ហើយ​​​យុវ​វ័យខ្លះ​មិន​ទំាងដឹង​ថា ​តើ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​​មាន​អ្វីខ្លះ និងគេ​លេងក្នុង​គោល​​បំណងអ្វីឡើយ ។... សម័យ​នេះ យុវ​វ័យ​​ភាគ​ច្រើន ស្បៃរាត្រី​​គ្រប​ដណ្តប់​​មិន​ទាន់​ បបួលគ្នា​​ទៅរក​កន្លែង​ផឹក​​ស៊ី ច្រៀង​ខារ៉ាអូខេ ចូល​បារ-រង្គ​សាល​ មិន​នឹក​នា​ដល់​ល្បែង​​ប្រជា​ប្រិយ​​នោះទេ ។​

ទាក់​ទិន​​ទៅនឹងអត្ថប្រយោជន៍​នៃ​ការលេងល្បែងប្រជា​ប្រិយខ្មែរនេះយុវតីមួយរូប​ស្ថិតក្នុងសំលៀកបំពាក់ជាឯក​សណ្ឋាន និសិត្ស នៅសាកល​វិទ្យល័យជាតិ​គ្រប់គ្រង់ផ្នែក​ធនាគារ កញ្ញាលីដា ក៏​បាន​ចូល​​រួម​មតិយ៉ាងខ្លីថា​ល្បែងប្រជា​ប្រិយ​​ខ្មែរ ជាល្បែង​មួយដែល បង្កនូវភាព​​សប្បាយរីក​រាយ និងភាពស្និទ្ធស្នាល​រវាង​គ្នានិងគ្នា ហើយលើសពី​នេះ​ វាជា​វប្បធម៌ប្រពៃណីរ​បស់ជាតិនោះ​ថែមទៀត ដែលជា​កូនខ្មែរយើងគ្រប់​រូប ត្រូវតែស្គាល់និងចូលរួម​លេងក្នុងពិធីបុណ្យចូល​ឆ្នាំខ្មែរខាងមុខនេះ ។

មន្រ្តីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ​មួយរូបដែល​និយាយក្នុងលក្ខខណ្ឌសុំមិន​បញ្ចេញ​ឈ្មោះបានឲ្យមហាគ្រួសារ​ដឹង​ថា ល្បែង ប្រជាប្រិយដូចជា​បោះ​អង្គញ់ ចោលឈូង លាក់​កន្សែង ស្តេចចង់ ចាប់​កូន​ខ្លែង​ ដណ្តើម​ស្លឹក​​ឈើជា​ដើម​ គឺមាន​នៅ​ក្នុង​សង្គមខ្មែរ​យើង​តំាង​ពីបុរាណ​កាល​មក ហើយថាល្បែង​នេះ​គេនិយម​​តែក្នុងពិធីបុណ្យចូលឆ្នាំ ឬ​មុន​ចូលឆ្នាំតែ​ប៉ុណ្ណោះ ។ មន្រ្តីដដែល​បន្តថា ល្បែង​នេះ​ពី​សម័យមុនៗប្រជា​ពល​​រដ្ឋចាស់​ក្មេង​គេលេង​នៅតាមផ្ទះ ឬតាមវត្ត​អារ៉ាម​​នានា ប៉ុន្តែលោកកត់​សម្គាល់​​ឃើញ​ថា នាពេល បច្ចុប្បន្នល្បែង​ប្រជា​ប្រិយ​ទំាងនោះហាក់​មានការធ្លាក់​ចុះ ដោយពុំសូវឃើញមានយុវ​ជន​យុវនារី ឬប្រជាពលរដ្ឋចូល​រួម​លេង​នោះ ទេ៕

Wednesday, April 5, 2017

ជីវិត្តត្រូវការបញ្ញា








ពិធីសម្ភោធសាលាពុទ្ធិកបឋមសិក្សាវត្តឫស្សីជ្រោយនឹងសមិទ្ធផលនានាព្រមទាំងស្រោចសុគន្ធវារីប្រគេនព្រះតេជៈគុណកុលានុរក្ខិតោ កុច សារ៉ាត់
ចៅអធិកាវត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល
ថ្ងៃអាទិត្យ ៧ រោច ខែផល្គុន ឆ្នាំវក

Tuesday, April 4, 2017

១០​ចំណុចរបស់ព្រះពុទ្ធ​ទូន្មាន​អ្នកនយោបាយ​ឲ្យ​ប្រកាន់ខ្ជាប់

ព្រះពុទ្ធដីការ របស់ព្រះពុទ្ធចំពោះមេដឹកនាំ ៖


១) ចេះ​ចែករំលែក​
២) មាន​ក្រមសីលធម៌​ខ្ពស់ ដើម្បី​ជា​គំរូ​ដល់​មនុស្ស​ទូទាំងប្រទេស​​
៣) បូជា​សេចក្តី​ស្រណុក​ស្រួល​របស់ខ្លួន​ជូន​ជាតិ និង​ប្រជាជន
៤) ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ​
៥)​ ចរិយា​មាយា​ទ​ស្លូតបូត មិន​អាង​ឋានៈ​បុណ្យ​សក្តិ​អំណាច​ឬ​ទ្រព្យសម្បត្តិ ដើម្បី​ជិះជាន់​អ្នកដទៃ​នោះទេ​
៦) ការរស់នៅក្នុង​ជីវិត​សាមញ្ញ​មិន​កាន់​ឬ​ក​ខ្ពស់ ដោយ​ទប់ទល់​ជាមួយ​សេចក្តី​អាក្រក់​របស់ខ្លួន​រួមមាន​៖​លោភៈ ទោសៈ និង​មោហៈ​ជាដើម
៧)​ ចេះទប់​កំហឹង
៨) ការ​អត់ធ្មត់​គ្រប់​ឥរិយាបថ​
៩) មិន​មាន​អំពើហិង្សា​
១០) ​ការគោរព​ច្បាប់​រដ្ឋ ដោយ​ប្រាសចាក​អគតិ​ទាំង​៤​

Monday, April 3, 2017

ប្រវត្តិ​ជីវិត​អ្នកស្រី ហែម សុវណ្ណ ជាប់​អនុស្សាវរីយ៍​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត

ដោយ ៖ ខាត់ សាមឿន
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១៤:៤៤   (28-08-2015 14:44)
ប្រភព​ដើម
អ្នកស្រី​ហែម សុវណ្ណ មាន​ដើម​កំណើត​នៅ​ឃុំ​លាជ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍ សាត់ និងមាន​បងប្អូន​ច្រើន តែ​សល់​តែ​៤​នាក់​ប៉ុណ្ណោះ ប្រុស​១ ស្រី​៣ រស់នៅ​នា​ពេល​បច្ចុប្បន្ន (​ឆ្នាំ​២០១៥) ។

នា​ឆ្នាំ​១៩៦៤ អ្នកស្រី​ហែម សុវណ្ណ រៀន​នៅ​សាលា​បឋម​សិក្សា​ឃុំ​លាជ ។

ស្ថិត​ក្នុង​វ័យ​សិក្សា​អាយុប្រមាណ​១០​ឆ្នាំ អ្នកស្រី​ហែម សុវណ្ណ ជួប​បញ្ហា​លំបាក​មួយ​ចំនួន​ដែល​ត្រូវ​រែកពន់ ព្រោះតែ​ក្រុម​គ្រួសារ​មាន​សមាជិក​ច្រើន ។ អំឡុង​ពេល​នោះ​ឪពុក​អ្នកស្រី​សុវណ្ណ​ធ្វើ​ជា​ទាហាន​ឈាន​ដល់​វ័យ​ចូល​និវត្តន៍ និង​ម្តាយ​ក៏​វ័យ​ចំណាស់​ដែរ ។

ក្នុង​វ័យ​ប្រមាណ​១៦​ទៅ​១៧​ឆ្នាំ ដោយសារ​ផ្លូវ​ទៅ​សាលា​មាន​ចម្ងាយ​ពី​៧​ទៅ​៨​គីឡូម៉ែត្រ ឯណោះ ម្យ៉ាង​នឹកឃើញ​ម្តាយ​លំបាក​រកស៊ី​ចិញ្ចឹម​ផង អ្នកស្រី​សុវណ្ណ បាន​សម្រេច​ចិត្ត​ទៅ​សុំ​រស់នៅ​ជាមួយ​លោកគ្រូ​ម្នាក់ ។ ទៅ​រស់នៅ​ជាមួយ​គេ​ព្រោះ​អ្នកស្រី​សុវណ្ណ​យល់​ថា ខ្លួន​កម្សត់​ពេក​ទៅ​សាលារៀន​គ្មាន​កង់​ជិះ​តែងតែ​សុំ​គេ​ទៅ​ជាមួយ ហើយ​វេច​បាយ​ទៀត ។ ដោយសារ​សុំ​កង់​គេ​ជិះ​ទៅ​រៀន​រាល់ថ្ងៃ ខ្លាចចិត្ត​គេ​ពេក​ក៏​ឈប់​សុំ​គេ ហើយ​ទៅ​សុំ​នៅ​ជាមួយ​លោកគ្រូ​រូប​នោះ​ដែល​នៅ​ជិត​សាលា ។ រៀងរាល់ថ្ងៃ​អារម្មណ៍​អ្នកស្រី​សុវណ្ណ​នឹក​ម្តាយ​ណាស់ តែ​ខំ​កាត់ចិត្ត​ហើយ​គិតតែ​ជួយ​ធ្វើការ​នៅផ្ទះ​លោកគ្រូ​ដោយ​ដងទឹក​ដាក់​ពាង និង​ជួយ​ធ្វើស្រែ​ផង ពេលទំនេរ​ពី​ការ​សិក្សា​នៅ​សាលា ។
Image result for អ្នកស្រី​ហែម សុវណ្ណ

   ប្រវត្តិ​ក្លាយជា​អ្នកចម្រៀង

មើលពេញ  http://russeychhroy.blogspot.com/p/blog-page_3.html

វត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

វត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលhttps://www.facebook.com/lornsalongpp/videos/279896399089339/

Sunday, April 2, 2017

វិធីរំសាយចិត្តខឹង ​ សាន សុជា _ san sochea new _ san sochea


វិធីរំសាយចិត្តខឹង ​ សាន សុជា _ san sochea new _ san sochea



ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។

Saturday, April 1, 2017

ឆ្កួតមាន៨យ៉ាង - សាន សុជា - San Sochea - San Sochea New - San Sochea 2016


ឆ្កួតមាន៨យ៉ាង - សាន សុជា - San Sochea - San Sochea New - San Sochea 2016

ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។




San Sochea 2017, ប្តីល្អមានធម៌៥យ៉ាង, សាន សុជា, San Sochea, San Sochea New, San Sochea 2017 Ne

San Sochea 2017, ប្តីល្អមានធម៌៥យ៉ាង, សាន សុជា, San Sochea, San Sochea New, San Sochea 2017 Ne
ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។

កុំស្លៀកខ្លីចូលវត្ត សាន សុជា ​ khmer dhamma talk by vennerable san sochea


កុំស្លៀកខ្លីចូលវត្ត សាន សុជា ​ khmer dhamma talk by vennerable san sochea

ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។


ធ្វើទង់មានន័យដូចម្តេច សាន សុជា ​ khmer dhamma talk by vennerable san sochea



ធ្វើទង់មានន័យដូចម្តេច សាន សុជា ​ khmer dhamma talk by vennerable san sochea


ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។

ទំនូលធ្ងន់ សាន សុជា ​ khmer dhamma talk by vennerable san sochea



ទំនូលធ្ងន់ សាន សុជា ​ khmer dhamma talk by vennerable san sochea

ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។

San Sochea - សាន សុជា - សំណួរ ចម្លើយ - តើការឲ្យឈាមអាចចាត់ទុកជាទានអ្វី?


San Sochea - សាន សុជា - សំណួរ ចម្លើយ - តើការឲ្យឈាមអាចចាត់ទុកជាទានអ្វី?

ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។

Visitor