Khmer Traditional Games For Khmer New Year
ល្បែងប្រជាប្រិយខ្មែរ។
ល្បែងប្រជាប្រិយខ្មែរមានការធ្លាក់ចុះ 
ល្បែងប្រជាប្រិយខ្មែរមានការធ្លាក់ចុះ ...
ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៣ ម៉ោង ១៤:១៥   (09-04-2013 14:15)
ល្បែងប្រជាប្រិយខ្មែរមានប្រវត្តិផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាយូរលង់ណាស់ មក ហើយ ហើយបើតាមការបញ្ជាក់ពីអ្នកប្រវត្តិសាស្រ្ត និងសាស្រ្តាចារ្យខាងវប្បធម៌បានបង្ហាញថា ល្បែងប្រជាប្រិយខ្មែរ ដូចជា បោះ អង្គញ់ លាក់កន្សែង ស្តេចចង់ ទាញព្រ័ត្រ ក្រុងមេមាន់ វាយក្អម ចោលឈូង ឆ្មាចាប់កណ្តុរ ដណ្តើមស្លឹកឈើ ពង្រត់កូនក្រមុំ ចាប់កូនខ្លែង ។ល។ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែងប្រជាប្រិយខ្មែរ ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះ មិន សំបូរអ្នកលេងទំាងនៅមុន និងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
ចំណុចដែលគួរឲ្យកត់សំគាល់នោះ គឺយុវវ័យកម្ពុជាសម័យទំនើបនេះមួយចំនួនធំ មិនបានដឹងច្បាស់អំពីប្រវត្តិនៃការកកើតឡើងល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ និងថែមទាំងមិនបានដឹងអំពីរបៀបលេងទៀតផង ហើយយុវវ័យខ្លះមិនទំាងដឹងថា តើល្បែងប្រជាប្រិយខ្មែរមានអ្វីខ្លះ និងគេលេងក្នុងគោលបំណងអ្វីឡើយ ។... សម័យនេះ យុវវ័យភាគច្រើន ស្បៃរាត្រីគ្របដណ្តប់មិនទាន់ បបួលគ្នាទៅរកកន្លែងផឹកស៊ី ច្រៀងខារ៉ាអូខេ ចូលបារ-រង្គសាល មិននឹកនាដល់ល្បែងប្រជាប្រិយនោះទេ ។
ទាក់ទិនទៅនឹងអត្ថប្រយោជន៍នៃការលេងល្បែងប្រជាប្រិយខ្មែរនេះយុវតីមួយរូបស្ថិតក្នុងសំលៀកបំពាក់ជាឯកសណ្ឋាន និសិត្ស នៅសាកលវិទ្យល័យជាតិគ្រប់គ្រង់ផ្នែកធនាគារ កញ្ញាលីដា ក៏បានចូលរួមមតិយ៉ាងខ្លីថាល្បែងប្រជាប្រិយខ្មែរ ជាល្បែងមួយដែល បង្កនូវភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា ហើយលើសពីនេះ វាជាវប្បធម៌ប្រពៃណីរបស់ជាតិនោះថែមទៀត ដែលជាកូនខ្មែរយើងគ្រប់រូប ត្រូវតែស្គាល់និងចូលរួមលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយរូបដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យមហាគ្រួសារដឹងថា ល្បែង ប្រជាប្រិយដូចជាបោះអង្គញ់ ចោលឈូង លាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង ដណ្តើមស្លឹកឈើជាដើម គឺមាននៅក្នុងសង្គមខ្មែរយើងតំាងពីបុរាណកាលមក ហើយថាល្បែងនេះគេនិយមតែក្នុងពិធីបុណ្យចូលឆ្នាំ ឬមុនចូលឆ្នាំតែប៉ុណ្ណោះ ។ មន្រ្តីដដែលបន្តថា ល្បែងនេះពីសម័យមុនៗប្រជាពលរដ្ឋចាស់ក្មេងគេលេងនៅតាមផ្ទះ ឬតាមវត្តអារ៉ាមនានា ប៉ុន្តែលោកកត់សម្គាល់ឃើញថា នាពេល បច្ចុប្បន្នល្បែងប្រជាប្រិយទំាងនោះហាក់មានការធ្លាក់ចុះ ដោយពុំសូវឃើញមានយុវជនយុវនារី ឬប្រជាពលរដ្ឋចូលរួមលេងនោះ ទេ៕












0 comments:
Post a Comment