Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

ព្រះត្រៃបិដក

ព្រះត្រៃបិដក ១១០ ក្បាល


ក្រោយ​ចំណាយពេល​វេលា​ជាង​៤​ខែ​, គម្រោង​ការ​ងារ​ស្កាន​ព្រះត្រៃបិដក​របស់​៥០០០​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ ដោយ​មាន​​​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំងក្លា​ អំពី​ឧបាសិកា​ កាំង​ ហ្គិច​ណៃ​ និង​ពុទ្ធបរិស័ទ​ជា​ច្រើ​ន​ទៀត​ ។

ទាញយកបាន(តែម្ដងមួយតែប៉ុណ្ណោះ)

From http://5000-years.org

ខាងក្រោមនេះ
អាចទាញយក ម្ដងច្រើន


របៀបចាត់ការប្រែគម្ពីរព្រះត្រៃបិដក បោះពុម្ភព្រះត្រៃបិដកនៅក្នុងប្រទេសកម្ពុជាយើង
   
  រាជរដ្ឋាភិបាលរបស់យើងបានធ្វើក្រិត្យមួយ លេខ១០៦ ចុះថ្ងៃទី១៤ ខែធ្នូ ព.ស.២៤៧២ គ.ស.១៩២៩ តាំងអធិបតី ១ រូប និងក្រុមជំនុំច្រើនរូប តមកកែប្រែក្រិត្យថ្មី តាំងអធិបតី ១ រូប អធិបតីរង ២រូប ក្រុមជំនុំ ៤០ រូប រួមហៅថា ព្រះសង្គីតិកាចារ្យ ។ ព្រះសង្គីតិកាចារ្យទាំង​៤០ រូបនេះ ចែក ជា៦ ក្រុមគឺ​៖
     ១.លោកអ្នកសរសេរចម្លង១ក្រុម
     ២.លោកអ្នកផ្ទៀងបាលី១ក្រុម
     ៣.លោកអ្នកប្រែពីបាលីមកជាភាសាខ្មែរ១ក្រុម
     ៤.លោកអ្នកពិនិត្យសេចក្តីប្រែជាភាសាខ្មែរ១ក្រុម
     ៥.លោកអ្នកពិនិត្យសេចក្តីប្រែជាភាសាខ្មែរសម្រេច១ក្រុម
     ៦.លោកអ្នកពិនិត្យវិញ្ញាសាបោះពុម្ព១ក្រុមទៀត សម្រេចជាសៀវភៅឡើង។ 
ព្រះសង្គីតិកាចារ្យទាំង ៦ ក្រុមនេះ បានធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ ដោយមាន​ការិយាល័យពិសេសហៅថា ក្រុមជំនុំព្រះត្រៃបិដក បានធ្វើការប្រែគម្ពីរ​ព្រះត្រៃបិដក ពីភាសាបាលីមកជាខេមរភាសា(ភាសាខ្មែរ)យើងចប់សព្វគ្រប់ទាំងអស់ រយៈ​ពេល ២៩ ឆ្នាំ ចាប់ពី ព.ស. ២៤៧២ គ.ស.១៩២៧ មកដល់ ព.ស.២៥០០ គ.ស.១៩៥៧ ។ នេះជាលាភដ៍ប្រសើរបំផុតសម្រាប់ពលរដ្ឋខ្មែរយើងដែលពីដើមឡើយបើចង់ចេះចងដឹងធម៌ព្រះត្រៃបិដកត្រូវចំណាយពេលជិតពាក់កណ្តាលជីវិតដើម្បីរៀនភាសាបាលី តែឥឡូវ​គ្រាន់តែចេះអានអក្សរខ្មែរគឺអាចសិក្សាបាន ។ តែអ្វីដែលងាយទៀតនេះគឺថាពី​មុនត្រូវ​​ចំណាយ​លុយទិញបិដកអស់ច្រើនត្រូវធ្វើទូកទុកដាក់ ឬទៅខ្ខីព្រះសង្ឃជួនកាលខ្ចីលមិនបាន ភាគដែលយើងចង់មើល តែក្នុងសម័យ​បច្ចេកវិទ្យាទំនើរនេះលោកអ្នកគ្រាន់តែមាន ស្មាតហ្វូន ឬipad ឬកុំព្យូទ័រមួយ​គឺអាចមើលបិដកទាំង១១០ក្បាល បានយ៉ាងងាយស្រួល បំផុតហើយអាចយកតាមខ្លួនបាន សូមទាញយក បិដកទាំងអស់ខាងក្រោមនេះ ។

Fromhttp://khmerpeoplenews.blogspot.com

0 comments:

Post a Comment

Visitor