ស៊ីន ស៊ីសាមុត
(ត្រូវបានបញ្ជូនបន្តពី ស៊ិនស៊ី សាមុត)
| ស៊ីន ស៊ីសាមុត | ||
|---|---|---|
អធិរាជសំលេងមាស 
 | ||
| ពត៌មានសំខាន់ៗ | ||
| ថ្ងៃខែឆ្នាំកំនើត | ២៣ សីហា ១៩៣២ ឆ្នាំរកា | |
| ទីកន្លែងកំនើត | ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង | |
| សញ្ជាតិ | ||
| មរណៈភាព | ១៨ ឧសភា ១៩៧៦ | |
| ប្រភេទតន្ត្រី | មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់ និង រ៉ូល | |
| វិជ្ជាជីវៈ | អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត | |
| គ្រឿងភ្លេង | ម៉ង់ដូលីន , ស្រឡៃ ,បុីពក | |
| ឆ្នាំប្រកបវិជ្ជាជីវៈ | ១៩៥០ –១៩៧៥ | |
| ផលិតកម្ម | វត្តភ្នំ | |
| ដៃគូ | រស់ សេរីសុទ្ឋា និងប៉ែន រ៉ន | |
| ទទួលឥទ្ធិពលពី | អេលវីស-ប្រេសលី សម-យុទ្ធ | |
| គេហទំព័រ |  សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com | |
| គ្រឿងតន្ត្រីស្ទាត់ជំនាញ | ||
| ម៉ង់ដូលីន | ||
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ ។
មាតិកា
[លាក់]ជីវប្រវត្តិ[កែប្រែ]
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ[កែប្រែ]
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម-សុងសឺម និង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក ម៉ា-ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម ។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន ។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព[កែប្រែ]
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ លោកឪពុករបស់លោក ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង ។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន ២ នាក់ទៀត ។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ ។ លោកជាក្មេងល្អ និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់ ។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី ។ ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា ។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ ។ លោកមាននិស្ស័យនឹងព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និងបង្ហោះខ្លែង ។ ចំពោះការបរិភោគ ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក ។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ ។ ក្នុងកំលុងពេលនោះ លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក គ្រប់គ្រាន់ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោក ដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង ។ ដោយមានការគាំទ្រពីមិត្តភក្ដិ ដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា ជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលា ។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩ នាក់ ។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍ ។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយ ៗ លោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេង ៗ ។ ជាអកុសល មាតាបិតារបស់លោក មិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ ។ មាតាបិតារបស់លោក ចង់ឲ្យលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ការសិក្សារបស់លោក ។ ប៉ុន្តែ វាសនាបានចារថា លោក ស៊ីន-ស៊ីសាមុត ត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារយ៉ាងណាក៏ដោយ ។
អាជីពជាសិល្បករ[កែប្រែ]
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ ។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត និពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន ។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហា សុភមង្គល ឈឺចាប់ និងស្រមើស្រមៃ ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក ។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣ ដោយគ្រាន់តែចង់មើល តើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី ។
ចម្រៀងភាគច្រើនរបស់លោក ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់ ។ មិត្តអ្នកស្ដាប់ តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោក ស៊ីន-ស៊ីសាមុត និពន្ធចម្រៀង ដោយផ្អែកលើរឿងពិតនេះ ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក ។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់ គឺច្បាស់ ៗ មួយ ៗ ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវ ហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយ ៗ ប្លែក ៗ គ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក គឺ ណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរសព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអ៊ឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោក បានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍ ៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ-ម៉ាត់ ដែរ ដើម្បីសម្តែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេង ៗ ។ លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ ១៩៧០ ។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរ ដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ៥០ បទវីយ៉ូឡុងស្នេហា ដែលនិពន្ធដោយតន្រ្តីករវីយ៉ូឡុង ហាស់-សាឡន បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ ។ បទចម្រៀងល្បី ៗ របស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះ មាន បទ ស្រីស្រស់ក្មេង បទ អនុស្សាវរីយ៍ភ្នំក្រវាញ បទ ចុងស្រល់ បទ ថ្ងៃដប់ពីរធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃមួយកក្កដា បទ សម្រស់ឆ្នេរកែប បទ ស្ទឹងពោធិ៍សាត់ និង បទ ព្រែកឯងអស់សង្ឃឹម ជាដើម ។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០[កែប្រែ]
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍ ៧០[កែប្រែ]
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន[កែប្រែ]
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ[កែប្រែ]
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង ចំណង់ចំណូលចិត្ត[កែប្រែ]
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថាលោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល[កែប្រែ]
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត[កែប្រែ]
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
- បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
 - បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
 - បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
 - បទស្លឹកឈើ[១] ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
 - បទចាំជួបរាល់ថៃ្ងលិច[២] ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
 - បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
 - បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
 - ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
 
បទចម្រៀង[កែប្រែ]
ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។
ច្រៀងទោល[កែប្រែ]
ក
- កណ្តាលដួងចិត្ត ស្តាប់
 - កណ្ដាលរាត្រី ស្តាប់
 - កណ្ដុរសរ៍ ស្តាប់
 - កន្សែងប៉ាក់ផ្កា
 - កន្សែងស្រីប៉ាក់ ស្តាប់
 - កប្បាសលាស់ខ្ចី ស្តាប់
 - កន្លង់ផ្ញើប្រាណ ស្តាប់
 - កម្រងភួងថ្កុល
 - កម្មកាយមិនទៀង
 - កាចអីកាចម្លេះ
 - កាត់ចិត្តទាំងអាល័យ
 - កាត់ទោសមួយជីវិត
 - កាលអូនរាំMonkeys
 - កុលាបខ្មែរអាកាសចរណ៍
 - កុលាបដូនទាវ
 - កុលាបជ្រោយតាព្រហ្ម
 - កុលាបបាត់ដំបង
 - កុលាបប៉ៃលិន
 - កុលាបមួយទង
 - កុលាបព្រែកលាប
 - កូនចៅលោកអ្នកណា
 - កំពង់ចាមកំពង់ចិត្ត ស្ដាប់
 - កំពង់ឆ្នាំងដែលខ្ញុំស្រមៃ
 - កំពង់ធំជំរុំចិត្ត ស្តាប់
 - កំពតកំពូលចិត្ត
 - កំហែងឈើទាល
 - កំសាន្តតាមកោះ
 - កុំតាមបងអី
 - កុំថាលាហើយ
 - កុំធ្វើមុខក្រញ៉ូវ
 - កុំនឹកគេអី
 - កុំភ្លេចបណ្ដាំ
 - កុំយំណាអូន
 - កុំលួចសើច
 - កុំស្មានបងភ្លេច
 - ក្ងោកក្រមុំ
 - ក្ដិចឈឺណាស់អូន
 - ក្បត់នៅតែក្បត់ (ចម្រៀងស្នេហ៍) ស្ដាប់
 - ក្រឡេកញញឹម
 - ក្រោមមេឃលើដី (បងរស់ព្រោះអូន)
 - ក្រៅពីរូបពៅ
 - ក្រោយលាយនកម្ម
 - ក្រោយមេឃស្រឡះ
 - ក្រោមសម្លេងទឹកភ្លៀង
 - កោះកុងអន្លង់ស្នេហ៏ ស្តាប់
 - កោះប្រាក់អន្ទាក់ស្នេហ៍
 - កោះចាស់កោះថ្មីស្រីបែកចិត្ត
 - ក្លិនខ្លួននួនស្រី
 - ក្លិនខ្លួនស្រីខ្មៅ
 - ក្លិនផាហ៊ុម
 - ក្លិនអើយក្លិនខ្លួន
 - ក្លិនអើយក្រអូប
 - ក្លិនអ្វីក្រអូប
 - ក្លែបក្លិនចន្ធូ
 - ក្លិនផ្កាម្លិះ
 - ក្លិនខ្លួនចិន្ដា
 - ក្លឹមចន្ទស្រណោះ
 - ក្អួតឈាម បទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
 - ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)
 
ខ
- ខឹងព្រោះស្រលាញ់
 - ខំតែជឿ
 - ខុសព្រោះខ្ញុំ
 - ខ្យល់សមុទ្រ
 - ខ្មៅស្រស់
 - ខ្យល់ទន្លេ
 - ខ្យងក្តក់ទឹកជន់ ស្តាប់
 
គ
- គេងទៅៗ(ក្នុងខ្សែភាពយន្ត រឿង ពៅឈូកស)
 
ច
- ចង់កើតជាទឹក
 - ចង់ត្រឹមតែឃើញ ស្តាប់ច្រៀង
 - ចង់បំភ្លេចដែរ ស្ដាប់
 -  ចុកឈាមនៅប៉ៃលិន
 - ចន្ទ្រារះហើយ
 - ចិត្តជិតក្បត់
 - ចិត្តឥតសង្ឃឹម
 - ចុងស្រល់
 - ចំណោទស្នេហា
 - ចន្ទគ្រឹហ្វា (ចន្ទគ្រឿហ្វា)
 - ចំប៉ាបន្ទាយដែក
 - ចំប៉ាបាត់ដំបង
 - ចំប៉ាផ្សារលើ ស្តាប់ ច្រៀង
 - ចំប៉ីសួគ៌ា
 - ចំប៉ីសៀមរាប ស្តាប់
 - ចម្រៀងមរណៈ
 - ចម្រៀងហៅអូន
 - ចម្រៀងមួយបទតែងមិនចប់
 - ចម្រៀងស្នេហ៍(ក្បត់នៅតែក្បត់) បទភ្លេង និង ទំនុកច្រៀង ពៅ ស៊ីផូ ស្ដាប់
 - ចម្រៀងស្នេហ៍(ភក្ត្រាស្រទន់)
 - ចំអកចំអន់ ស្តាប់
 - ចាំជួបរាល់ថ្ងៃលិច ស្តាប់ ច្រៀង
 - ចាំអូនពេញមួយយប់ ស្តាប់
 - ចាំចម្លើយតាមខ្យល់
 
ឆ
ជ
- ជញ្ជីងស្នេហា
 - ជីវិតកម្មករត្បូង
 - ជីវិតខ្ញុំសម្រាប់អ្នក
 - ជីវិតសត្វលោក
 - ជូតទឹកភ្នែកទៅអូន
 - ជួបដោយចៃដន្យ
 - ជើងមេឃពណ៌ស្វាយ
 - ជឿជាក់ថាមុំវិលវិញ
 
ឈ
- ឈាមប្រឡាក់ដៃខ្ញុំ
 - ឈូកក្នុងបឹង
 
ញ
- ញញឹមទៀតមក ស្ដាប់
 
ដ
- ដងស្ទឹងពោធិ៍សាត់
 - ដងស្ទឹងសង្កែ ស្តាប់
 - ដឹងដែរ
 - ដួងនេត្រា
 - ដើមដូងព្រលឹងស្នេហ៍
 - ដំបៅដួងចិត្ត
 
ត
ថ
- ថាវរីមាសបង
 - ថ្ងៃនេះមិនចូលផ្ទះទេ
 - ថ្ងៃណាមានសង្ឃឹម
 - ថ្ងៃណាមេឃស្រឡះ?
 
ទ
- ទឹកភ្នែកដើមឆ្នាំ
 - ទឹកភ្នែកលើទ្រូង ស្តាប់ ច្រៀង
 - ទឹកភ្នែកមួយតក់
 - ទឹកភ្នែករំចង់
 - ទឹកហូរក្រោមស្ពាន
 - ទុក្ខស្នេហ៍ទុក្ខកម្ម
 - ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
 - ទេពធីតាក្នុងសុបិន
 - ទំនួញកំហែងឈើទាល
 - ទំនួញចាបមាស ស្តាប់
 - ទំនួញនាងបទុមា
 - ទំនួញហ្គីតាមាស ស្តាប់ ច្រៀង
 - ទំនួញអក្ខរា
 - ទំនួញភោកុលកុមារ
 - ទំនួញស្ដេចនាគ
 - ទំនួញទោចភ្នំ
 - ទោះយ៉ាងណា
 - ទ្រព្យគាប់ចិន្តា
 - ទំនិញស្នេហា
 - ទន្សាយស្តាយចន្ទ
 
ធ
- ធីតាវិមានមាស
 - ធូបបីសរសៃ
 
ន
- និស្ស័យកម្មព្រះមោគ្គល្លាន
 - និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
 - នឹកសែននឹក
 - នឹកអូនជានិច្ច
 - នៅតែប្រាថ្នា
 
ប
- បក្សាស្លាបដែក
 - បងខុសហើយ
 - បងចាំយូរហើយ
 - បងច្រៀងនាងយំ
 - បងនៅរង់ចាំ
 - បងនាំខ្មៅរត់
 - បងសែនពេញចិត្តនឹងស្រី
 - បងស្រណោះសំដី
 - បងស្រលាញ់អូនជាងគេ
 - បងរស់ព្រោះអូន
 - បង្គងទឹកភ្នែក
 - បណ្ដាំស្នេហ៍
 - បាត់ដំបងចងចិត្តខ្ញុំហើយ
 - បាត់ដំបងកុំចងពៀរនឹងខ្ញុំ
 - បាត់ដំបងបណ្តូលចិត្ត
 - បានជួបគ្នាហើយ
 - បិសាចក្រមុំ
 - បុប្ផាតែមួយ ស្តាប់ ច្រៀង
 - បុប្ផាមាសស្នេហ៍
 - បុប្ផាវៀងចន្ទ
 - បុប្ផាឆៀងម៉ៃ
 - បុប្ផាដីក្រុង
 - បុប្ផាពង្រ
 - បុប្ផាលាក់ខ្លួន
 - បំភ្លេចមិនបាន
 - បើជាវាសនា
 - បើនឹងព្រាត់ហើយ
 - បើស្រលាញ់ត្រូវហ៊ាន
 - បើអូនបានបង
 - ប៉ៃលិនសុបិនស្នេហ៍
 - ប៉ៃលិនព្រលឹងស្នេហ៍
 - ប្ដីមួយជីវិត
 - ប្រវាស់ស្រែប្រាំង
 - បណ្ដាំស្នេហ៍(បណ្ដាំស្នេហ៍ស្នង) ស្ដាប់
 
ផ
- ផាត់ជាយបណ្ដូលចិត្ត
 - ផ្ការីកក្នុងចិត្ត ស្តាប់ ច្រៀង
 - ផ្កាយព្រឹក
 - ផ្កាយព្រះអង្គារ ស្តាប់
 - ផ្កាយព្រះអង្គារ ចង្វាក់សារ៉ាវ៉ាន់ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
 - ផ្សងព្រេងតាមកម្ម
 - ផ្សងកម្រងផ្កា
 
ព
- ពេលដែលត្រូវយំ
 - ពេលភ្លៀងនាងទៅណា?
 - ពោធិ៍បាក់ខែង
 - ព្រះជិនវង្ស
 - ព្រោះតែស្រី
 - ពេលអូនឡើងយន្តហោះ
 - ព្រាត់ទាំងស្រលាញ់ ស្តាប់
 - ព្រាត់ភ្នំសំពៅ ស្តាប់ច្រៀង
 - ព្រួយរបស់បង
 - ព្រែកឯងអស់សង្ឃឹម ស្តាប់ ច្រៀង
 - ព្រោះតែអូន
 
ភ
- ភ័ព្វព្រេងវាសនា
 - ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
 - ភ្នំសំពៅជម្រៅដួងចិត្ត
 - ភ្លៀងស្រក់នៅមាត់បង្អួច
 - ភ្លេងមច្ចុរាជhttps://www.youtube.com/watch?v=dQoUZOU7Sis
 
ម
- មករាំលេងនឹងខ្ញុំ
 - មន្តស្នេហ៍ស្រីខ្មៅ ស្តាប់ ច្រៀង
 - មាននរណាខ្លះ
 - មាសទឹកប្រាំបី
 - មាសទឹកដប់
 - ម៉ារីណា
 - មិនលែងប្រពន្ធ
 - មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
 - មួយម៉ឺនសារភាព
 - មួយម៉ឺនអាល័យ
 - មេឃ និងដី
 - ម៉ោង៣យប់មិញ
 - ម្ចាស់ក្លិននៅទីណា
 - ម្លប់ដូងទីដប់
 - ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
 - ម្សិលមិញ
 - មន្តស្នេហ៍ស្រីខ្មៅ
 
យ
- យួរឆ្នាំដែលចាំអូន ស្តាប់
 - យំបីរាត្រី ស្តាប់ ច្រៀង
 - យំដើម្បីឈប់យំ
 - យើងរាំល្អមែន
 - យប់១២កើត ស្តាប់ ច្រៀង
 - យប់ថ្ងៃអង្គារ
 -  យប់មិញអូនញញឹម ស្តាប់
 
រ
- រង់ចាំថ្ងៃស្អែកស្តាប់
 - រយពាន់សារភាព
 - រសាត់តាមខ្យល់
 - រាហុចាប់ចន្ទ្រ
 - រូបស្រីជាដួងចិត្តបង
 - រូបមួយជីវិតពីរ
 - រូបអូនហ្នឹងហើយ
 - រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
 - រៀមខំស្រម៉ៃ
 - រៀមចង់ជួបចរចា (យូរឆ្នាំដែលចាំអូន)
 - រំដួលក្រពុំ
 - រំដួលកោះកុង
 - រំដួលស្ទឹងសង្កែ ស្តាប់
 - រំដួលពោធិ៍សាត់
 - រំដួលសុរិន្ទ
 - រឿងពិតរបស់បង
 - រសើបណាស់[[មេឌា:]]
 
ល
- លាបាត់ដំបង
 - លាហើយសកុលាបស្រី
 - លាភូមិសេកសក
 - លាហើយប៉ារីស
 - ល្វាចេកព្រាត់គូ
 - លាហើយពោធិ៍សាត់
 - ល្មមហើយណាស្រី ស្តាប់ច្រៀង
 - លុះលង់ក្រោមធរណី
 - លួចស្នេហ៍រួចទុក្
 - ស្ទឹងពោធិ៍សាត់
 
វ
- វណ្ណៈស្នេហ៍
 - វស្សាដល់ហើយ
 - វាសនាបិតាអភ័ព្វ
 - វិលវិញតាមសន្យា
 - វិលវិញមកអូន
 
ស
- សាយណ្ហទោចយំ
 - សូមជួបត្រឹមជាតិហ្នឹង
 - សង្ឃឹមជានិច្ច
 - សង្ឃឹមឬឥតសង្ឃឹម
 - សង្ឃឹមចុងក្រោយ
 - សង្សារកម្សត់
 - សញ្ញាប័ត្រស្នេហា
 - សំបុត្របងមួយ
 - សំបុត្រចុងក្រោយ
 - សំណើចចំអកព្រម្មលិខិត
 - សម្បថមុខព្រះ
 - សម្លេងស្រែកហៅ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត ស្ដាប់
 - សន្ទូចអត់នុយ
 - សមុទ្រទឹកភ្នែក
 - សមុត្ររីងស្ងួត ស្តាប់
 - សម្ដីមិនទៀង
 - សម្រស់កោះកុង
 - សុភាពបុរស
 - សុភាពបុរសចេះដាល់
 - សុវណ្ណមច្ឆា
 - សូរសំលេងភ្លៀងធ្លាក់
 - សូរិយារៀបលិចស្តាប់
 - សូរិយាផ្សងស្នេហ៍
 - ស៊ូទ្រាំតាមកម្ម ស្តាប់ ច្រៀង
 - សែនរន្ធត់
 - សែនស្ដាយថ្ពាល់ស្ដាំ
 - សំឡេងទឹកភ្លៀង
 - ស្ដាយដួងតារា
 - ស្តាយក្លិនកុលាបរោយ
 - ស្តាយក្លិនដែលឃ្លាត
 - ស្តាយចិត្តដែលស្មោះ
 - ស្នេហ៍បរាជ័យ
 - ស្នេហាមួយ ស្ដាប់
 - ស្ពានអូរតាគី
 - សោភីនីមាសស្នេហ៍
 - ស្រណោះខ្លួនណាស់
 -  ស្រណោះផ្កាក្ទម្ភ
 - ស្រណោះភូមិដើមល្វា
 - ស្រណោះស្រុកស្រែស្តាប់
 - ស្រឡាញ់ហើយម្ដេចស្អប់
 - ស្រអែមដងស្ទឹងសង្កែ
 - ស្រអែមលាក់ខ្លួន
 - ស្តាប់បងច្រៀងបំពេ
 - ស្ទឹងកែវ ស្តាប់
 - ស្ទឹងពោធិ៍សាត់
 - ស្លឹកឈើចាកមែក ស្តាប់ច្រៀង
 - សំណោករាហុល
 - ស្នេហ៍នៃយើង
 - ស្នេហ៍បាត់សំរស់
 - ស្នេហ៍លើអាកាស
 - ស្នូរតំណក់ទឹកភ្លៀង
 - ស្ពានឈើអភ័ព្វ
 - ស្មានចិត្តមិនត្រូវ
 - ស្រលាញ់អូន៣៦៥ថ្ងៃ
 - សម្រស់គ្មានផ្ទឹម
 - សំណព្វចិត្ត
 - សត្វស្ទាំងហើរស្ទុយ
 
អ
- អកបឹងកន្សែង
 - អក្ខរាទឹកភ្នែក
 - អក្ខរាផ្ញើទៅស្រី ស្ដាប់
 - អក្ខរាតាមព្រះពាយស្តាប់
 - អនិច្ចា
 - អនិច្ចាក្រឡាហោមគង់
 - អនិច្ចាផ្គរលាន់
 - អនុស្សាចារដើមស្រឡៅ
 - អនុស្សាវរីយ៍ភ្នំសំពៅ
 - អនុស្សាវរីយ៍សេកសក
 - អស់ហើយក្តីរំពឹង
 - អាថ៌កំបាំងបុរសក្នុងលោក
 - អានី
 - អារសាច់ជូនម្ដាយ
 - អាសូររំចង់ (ទឹកភ្នែករំចង់)
 - អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
 - អូនគង់ដឹងខ្លួន
 - អូនគ្មានស្រណោះ
 - អូនជាដួងចិត្តបង
 - អូនភស្ដា
 - អូនមកពីណា
 - អម្រែកស្នេហ៍អវិចី
 
ឯ
- ឯណាទៅឋានសូគ៌
 
ឱ
- ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
 - ឱ! ផ្សែងបារី
 - ឱ!ធម្មជាតិអើយ
 - ឱ!សង្សារមាសបង
 - ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
 - ឱ សែនឆ្ងាយ
 
បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា[កែប្រែ]
- កែវបញ្ចពណ៌
 - កូឡាបស្នេហា
 - កុំឃាត់បងអី
 - កំលោះភ្នំពេញក្រមុំបាត់ដំបង
 - ក្រមុំខ្មែរលើ
 - ក្លិនផ្កាព្រៃភ្នំ
 - ខូចម្តុំណា
 - ខ្លាចតែខុស
 - គូព្រេងនិស្ស័យស្នេហ៍
 - គំនួចវាយោរ
 - គ្មានអ្វីធំជាងស្នេហាយើង
 - ចង់តែខាំហែក
 - ចង់បានផ្កាអ្វី?
 -  ចំរៀងគូស្នេហ៍
 - ច័ន្ទរះកណ្តាលថ្ងៃត្រង់
 - ច័ន្ទរះក្នុងរាត្រី
 - ចិត្តបងរឹងដូចថ្ម
 - ចិត្តមួយថ្លើមមួយ
 - ចិត្តឥតល្អៀង
 - ចោរលួចចិត្ត
 - ជំនោរត្រជាក់
 - ជំរកភក្តី
 - ជំរកស្នេហ៍
 - ឈូករ័ត្នមាសបង
 - ដួងព្រះចន្ទ្រា
 - ឋានសុបិន្តស្នេហ៍
 - ឋានសួគ៌នៃយើង
 - ឋានៈផ្សេងចិត្តផ្សេង
 - ទារុណកម្មនាងនាគ
 - ទូកបងអ៊ុំស្កាត់
 - ទេសភាពព្រលឹម
 - នួនល្អងព្រមទៅ
 - បឋមវ័យស្នេហា
 - បងស្មោះលុះក្ស័យ
 - បុប្ផាឋានសួគា
 - បំពេរទិព្វសូដាច័ន្ទ
 - បោះឈូង
 - ប្រស្នារបួនខ
 - ផ្កាអង្គារបុស្ស
 - ផ្កាអើយផ្កាពុទ្រា
 - ផ្គរលាន់ឯត្បូង
 - ព្រះជិនវង្សកុសលបុប្ផា
 - ព្រះជិនវង្សបុទុមសូរិយា
 - ភក្តីស្នេហា
 - មួយកំផ្លៀងអនុស្សាវរីយ៍
 - យប់យន់ទន់ត្រជាក់
 - យើងកុំភ្លេចគ្នា
 - យើងព្រាត់គ្នាហើយ
 - រសស្នេហ៍ឧត្តម
 - រួមស្នេហ៍លោកីយ៍
 - លាហើយកូឡាបបាត់ដំបង
 - សុបិន្តឋានស្នេហ៍
 - សុបិន្តសួគា៏(ភ័ពព្រេងវាសនា) ស្តាប់ ច្រៀង
 - សុភាមាសបង
 - ស្ដេចដំរីស
 - ស្ទឹងពោធិ៍សាត់
 - ស្នេហ៍បងនិងអូន
 - ស្នេហាចំប៉ាមាស
 - ស្នេហាព្រះថោងនាងនាគ
 - ស្នេហាព្រះលក្សិនវង្ស
 - ស្រណោះអូរជ្រៅ
 - ស្វាយមួយមែក
 - អូនកើតឆ្នាំអី
 - អក្ខរាលោហិត
 - អនិច្ចាកាយងងឹត
 - អាទិត្យសុវណ្ណច័ន្ទកេសរ
 - អាប៊ុលកាសេម
 - អាយុមិនអស់មិនស្លាប់
 - ឯណាព្រហ្មចារី
 - ឱ! ស្នេហ៍អើយ!
 - ឱអ្នកគ្រូពេទ្យអើយ
 
ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន[កែប្រែ]
-  ជើងមេឃពណ៏ស
 -  តន្ត្រីធម្មជាតិ
 - បណ្ដែតក្បូនលេង ស្ដាប់
 - មន្ថាមាសបង
 - ស្រីឆ្នាស់ប្រុសឆ្នើម
 - ស្នេហ៍ដូចជើងមេឃ
 - អារុណរះ
 






ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete