សុង សេងហ៊នអ្នកស្រីសុង សេងហ៊ន
| ឈ្មោះពេញ | សុង សេងហ៊ន | 
|---|---|
| ទីកន្លែងកំណើត | ក្រុងភ្នំពេញ | 
| បងប្អូនបង្កើត | ៤ នាក់ (ស្រី ២នាក់ ប្រុស ២នាក់) | 
| ការសិក្សា | សាលាបឋមសិក្សាពៅ អ៊ុំ, វិទ្យាល័យព្រះស៊ីសុវត្ថិ | 
| ការងារ | តារាចម្រៀង | 
ជីវប្រវត្តិសង្ខេប[កែប្រែ]
អ្នកស្រីសុង សេងហ៊ន ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញទូទាំងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៩០។ អ្នកស្រីមានស្រុកកំណើតនៅក្រុងភ្នំពេញ។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ។ ចំពោះប្រវត្តិការសិក្សា អ្នកស្រីសុង សេងហ៊ន ធ្លាប់បានសិក្សានៅសាសាបឋម សិក្សាពៅ អ៊ុំ (បច្ចុប្បន្នក្លាយជាសាលាបឋមសិក្សាទួលគោក) ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅកាន់ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (សព្វថ្ងៃខេត្តបន្ទាយមានជ័យ)។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ក្រុមគ្រួសារអ្នកស្រីសុង សេងហ៊នបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបង្កើតបណ្ណាល័យមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាស្សែតនិងថាសចម្រៀង។ សព្វថ្ងៃអ្នកស្រីសុង សេងហ៊ន កំពុងរស់នៅរដ្ឋផេនស៊ីលវ៉ានីញ៉ា ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ។
ជីវិតសិល្បៈ និង ស្នាដៃ[កែប្រែ]
អ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឱ្យបណ្ណាល័យសាយណ្ហណារ៉ា នៅឆ្នាំ១៩៨២។ បទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យបណ្ណាល័យសាយណ្ហណារ៉ា ពោលគឺអ្នកស្រីពុំដែលធ្លាប់បានថតឱ្យផលិតកម្មណាផ្សេងឡើយ សូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានាឬ ចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយក៏មិនដែលផង។ បទចម្រៀងរបស់អ្នកស្រីមានលក្ខណៈពិសេសត្រង់ថាបទភាគច្រើនគឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងអំឡុងទ.វទី៩០ បទចម្រៀងរបស់អ្នកស្រីសុង សេងហ៊ន បានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ជាញឹកញាប់ នៅក្នុងកម្មវិធីសំណូមពរបទចម្រៀងនាសម័យនោះ គេតែងឮប្រិយមិត្តអ្នកស្ដាប់សំណូមពរឱ្យចាក់បទចម្រៀងរបស់អ្នកចម្រៀងរូបនេះទាំងនៅស្ថានីយ៍វិទ្យុនៅក្នុងប្រទេសកម្ពុជាទាំងនៅវិទ្យុសម្លេងសហរដ្ឋអាមេរិក ព្រោះគេយល់ថាទឹកដមសម្លេងអ្នកស្រីពិរោះលន្លង់លន្លោចស្រាលស្រទន់សក្តិសមទាំងបទមនោសញ្ចេតនាទាំងបទញាក់កន្រ្តាក់អារម្មណ៍។ តារាចម្រៀងល្បីៗជំនាន់ស្របាលអ្នកស្រីមានដូចជាគឺលោកកែវ សារ៉ាត់ លោកឈួយ សុភាព លោកទឹង ភិរម្យ អ្នកស្រីឡុង ស៊ីដា អ្នកស្រីដួង ម៉ាឡៃ ជាដើម។ បទចម្រៀងល្បីៗរបស់អ្នកស្រីសុង សេងហ៊នរួមមាន៖
បទមនោសញ្ចេតនា[កែប្រែ]
- បទទឹកភ្នែកសម្ងាត់ (ខ្នើយប៉ាក់)
 - បទវីយូឡុងស្នេហា
 - បទខ្ញុំបានរូបថតគេបានបង
 - បទដល់វេលាត្រូវសារភាព
 - បទសុំបេះដូងមួយចំណែក
 - បទយកចិញ្ចៀនពេជ្រទៅវិញចុះ
 - បទស្នេហ៍វ័យកុមារ
 - បទឆ្នាំមុន
 - បទនរណាធ្វើឱ្យអូនយំ
 - បទច័ន្ទរះក្នុងចិត្តក្រមុំ
 - បទអប្សរាសក់ខ្មៅ
 - បទដប់ឆ្នាំចាំស្នេហ៍
 - បទទន្លេផ្ញើទុក្ខ
 - បទនិស្ស័យតារា
 - បទសុបិន្តតែបង
 - បទស្នេហ៍ឬមិត្ត
 - បទថ្ងៃនេះបងក្បត់
 - បទឈឺចិត្ត
 - បទផ្កាក្នុងរបង
 - បទស្នេហ៍យាយតា
 - បទបណ្ដាំឦសាន
 - បទGood Bye My Love
 - បទផ្ពាល់សំណល់ (បទដើមអ្នកស្រីម៉ៅ សារ៉េត)
 - បទរៃលាបង្គង (បទដើមអ្នកស្រ ឈួន ម៉ាឡៃ)
 
បទញាក់[កែប្រែ]
- បទអញ្ជើញចូលចុះបើស្រឡាញ់
 - បទក្រមុំខ្ញុំអ្នកណាសង
 - បទវិលវិញហើយស្នេហ៍ស្នង
 - បទវ៉ែនតាខ្មៅអាវស្បែក
 - បទបោកកូនជ្រូកទៅលេងស្រុក
 - បទចង់តែស្លាប់
 - បទឌិបឌិបអ៊ូយ
 - បទចាប់ក្ដាម
 - បទចេះតែស្រៈអួយ
 - បទចាក់ចូចបានបុណ្យ
 - បទកណ្ដឹងស្នេហ៍
 - បទកុំបោះបង់ផ្កា
 - បទឃើញហើយក៏ហួសចិត្ត
 - បទឡាំភ្លើនបាំងកាឡូ
 - បទផ្កាកុលាបស
 - បទពើតឱរ៉ា
 - បទជឿមិនបាន
 
ដោយ៖https://km.wikipedia.org







0 comments:
Post a Comment