វត្តឫស្សីជ្រោយ
ចិត្តដែលគេអប់រំល្អហើយ រមែងនៅជាសុខ
ទំព័រដើម
រូបភាព
វិដេអូ
ទាក់ទងនឹងវត្តឫស្សីជ្រោយ
អប់រំ
យល់ដឹង
ធម៍ខ្លីៗ
ប្រវត្តិអ្នកចម្រៀង
ស៊ិនស៊ីសាមុត
រស់ សិរីសុទ្ធា
អ្នកស្រីហែម សុវណ្ណ
សុង សេងហ៊នអ្នកស្រីសុង សេងហ៊ន
Stock
ព្រះត្រៃបិដក
សិក្សាកុំព្យូទ័រ
Word
Excel
Powerpoint
Internet and Email
1- Windows Explorer
Visitor
អង្គការពលរដ្ឋដើម្បីការអប់រំ
ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖
សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុកម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀងបានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពីខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូលដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការយល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តីនាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុកចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កលថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យាយាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិតស្ថេរទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យនរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោកយ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់ឃុំឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែសមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យសមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយកិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីករាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។
Sunday, April 2, 2017
វិធីរំសាយចិត្តខឹង  សាន សុជា _ san sochea new _ san sochea
April 02, 2017
ធម៍ខ្លីៗ
,
យល់ដឹង
,
វិដេអូ
,
អប់រំ
No comments
វិធីរំសាយចិត្តខឹង  សាន សុជា _ san sochea new _ san sochea
ការ share ចែករំលែករបស់អ្នកមានន័ថាចែកនូវធម្មទាន
សព្វទានំធម្មទានំជនាតិ
ធម្មទានឈ្នះអស់នូវទានទាំងពួង។
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Visitor
Social Profiles
Popular
Tags
Blog Archives
Facebook
Visitor
Translate
Popular Posts
កូនខ្មែរគ្រប់រូបគួរដឹង! ទេពកោសល្យដ៏អស្ចារ្យរបស់ព្រឹទ្ធាចារ្យសិល្បៈ មរតកមនុស្សរស់ទាំង១៧ រូប
កូនខ្មែរគ្រប់រូបគួរដឹង! ទេពកោសល្យដ៏អស្ចារ្យរបស់ព្រឹទ្ធាចារ្យសិល្បៈ មរតកមនុស្សរស់ទាំង១៧ រូប ខែតុលា ឆ្នាំ២០១២ ព្រះមហាក្សត្រខ្ម...
រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា
រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា មានអ្នកប្រាជ្ញមួយទៀតបញ្ញាយ៉ាងល្អិត និមិត្ដតែឃើញអាការខាងក្រៅចេញមក ក៏អាចដឹង អាថិបញ្ហាមនុស្សគ...
ប្រវត្តិ វត្តភ្នំ
សិក្សាប្រវត្តិសាស្រ្តនិងតំបន់ទេសចរណ៍ នៅឆ្នាំ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្...
តើសុជីវធម៌ សីលធម៌ និងគុណធម៌ ខុសគ្នាដូចម្តេច?
ភ្នំពេញ៖ សុជីវធម៌ សីលធម៌ និងគុណធម៌ អាចចាត់ទុកជាកន្សោមមួយនៃគុណតម្លៃ ដែលមនុស្សមិនអាចខ្វះបាន។ គ្រាន់តែថា ធម៌ទាំងបីនេះ មានតម...
ល្ខោនខោល [Theatrical theater] Belong to Khmer
ល្ខោនខោល Theatrical theatermore detail ល្ខោនខោល ឈុតសម្ដែងរឿងរាមកេរ្តិ៍.jpg ឈុតសម្ដែងរឿងរាមកេរ្តិ៍ ជាផ្នែកមួយនៃកម្រង Dance dr...
ជីវប្រវត្តិ សុង សេងហ៊នអ្នកស្រីសុង សេងហ៊ន
សុង សេងហ៊នអ្នកស្រីសុង សេងហ៊ន ឈ្មោះពេញ សុង សេងហ៊ន ទីកន្លែងកំណើត ក្រុង ភ្នំពេញ បងប្អូនបង្កើត ៤ នាក់ (ស្រី ២នាក់ ប្រុស ២នាក់) ...
វត្តឫស្សីជ្រោយបាននឹងកំពុងកសាងទាំងពីរគឺ៖.......
វត្តឫស្សីជ្រោយបាននឹងកំពុងកសាងទាំងពីរគឺ៖ ១ ធនធានមនុស្ស គឺចូលរួមដល់សង្គម មានការបើកសាលាពុទ្ធិកបឋមសិក្សា អោយសមណៈនិស្សិត សិក្សា...
ចក្ខុបាលត្ថេរ
ព្រះសាស្ដាទ្រង់ប្រារព្ធព្រះថេរៈឈ្មោះចក្ខុបាល។ កាលលោកមិនទាន់បានបួស បានស្ដាប់ធម៍ទេសនៃព្រះសម្ពុទ្ធកើតសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែងមានចិត្តចង់បូសជា...
logo
បុណ្យវិសាខបូជា
នេះគឺជាទិដ្ថភាពដែលពុទ្ធបរិស័ទចំណុះជើងវត្តឬស្សីជ្រោយប្រារព្ធពិធីដង្ហែវិសាខបូជា ដើម្បីរំលឹកនឹងគុណដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង
Powered by
Blogger
.
Labels
ទំព័រដើម
ទាក់ទងនឹងវត្តឫស្សីជ្រោយ
ធម៍ខ្លីៗ
ប្រវត្តអ្នកចម្រៀង
យល់ដឹង
រូបភាព
វិដេអូ
ស៊ីន ស៊ីសាមុត
អប់រំ
អ្នកស្រីហែម សុវណ្ណ
Blog Archive
September
(2)
May
(1)
June
(2)
August
(1)
June
(1)
April
(1)
March
(3)
February
(1)
August
(2)
May
(1)
April
(15)
March
(3)
February
(5)
October
(3)
0 comments:
Post a Comment