ព្រះសាស្ដាទ្រង់ប្រារព្ធព្រះថេរៈឈ្មោះចក្ខុបាល។ កាលលោកមិនទាន់បានបួស បានស្ដាប់ធម៍ទេសនៃព្រះសម្ពុទ្ធកើតសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែងមានចិត្តចង់បូសជាភិក្ខុក្នងពុទ្ធសាសនា លុះមកផ្ទះវិញបានឲ្យទ្រព្យទាំងអស់ដល់ប្អូនស្រេចហើយទើបលាទៅបួស។ បួសបាន៥វស្សាបានរៀនកម្មដ្ឋានជាមូយនិងព្រះសាស្ដាក៏បានបង្គំលាព្រះអង្គទៅបំពេញសមណធម៍េជានិងភិក្ចុ៦០រូប។ ក្នុងការប្រតិបត្តិធម៍លោកបានតាំងចិត្តថា ៉អាត្មាអញ និងមិនសឹង៣ខែក្នុងវស្សានេះ។ ក្នុងវស្សានោះរោគក្នុងភ្នែកបានកើតឡើងដល់លោក។ ពេទ្យបានមកព្យាបាលរោគប្រគេន ហើយឲ្យព្រះថេរៈសឹងបន្តក់ថ្នាំភ្នែក។ តែលោកមិនព្រមតាមគ្រូពេទ្យសោះ។ ព្រោះហេតុនោះភ្នែកទាំងទ្វេរបស់លោក បានបែកធ្លាយ មើលអ្វីលែងឃើញទាំងអស់ព្រមគ្នានិងការបានសម្រេចជាព្រះអហន្តសុក្ខវិបស្សកៈ។
     លុះដល់ថ្ងៃចេញវស្សាលោកបាននិមន្តទៅគាល់ព្រះសាស្ដា ក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។ ក្នុងពេលរាត្រីក្រោយភ្លៀងរាំងហើយលោកដើរចង្រ្កមទៅមកៗ ជាន់មេភ្លៀងស្លាប់អស់ជាច្រើន ព្រោះលោកមើលមិនឃើញនិងគ្មានចេតនាឲ្យសត្វទាំងនោះស្លាប់ផងដែល ស្អែកឡើងស្រាប់តែ មានអាគន្តុភិក្ខុច្រើនរូប បានចូលមកមើលកន្លែងព្រះចក្ខុបាល ឃើញមេភ្លៀងស្លាប់ជាច្រើន បំពេញទីចង្រ្កមក៏ដៀលលោក ក៏នាំយករឿងនេះដល់ព្រះសាស្ដា។ ព្រះអង្គទ្រង់ពន្យល់ដល់ភិក្ខុទាំងនោះថា ម្នាល់ភិក្ខុទាំងឡាយនោះ មរណចេតនាគឺចេតនាគិតនិងស្លាប់មិនមានឡើយដល់ព្រះអហន្តខីណាស្រព។ ភិក្ខុទាំងនោះទួលសួរព្រះពុទ្ធអង្គថាព្រះចក្ខុបាលថេរៈជាព្រះអហន្តហេតុអ្វីបានខ្វាក់់ភ្នែក។ ព្រះអង្គឡើងអតីតនិទានថាការពីអឌិតចក្ខុបាលថេរធ្លាប់បានធ្លាប់ធ្វើគ្រូពេទ្យភ្នែកថ្ងៃមួយពេទ្យនោះបានព្យាបាលស្រ្ដីម្នាក់ ស្រី្ដនោះបានសន្យាថាបើលោកអាចព្យាបាលភ្នែកខ្ញុំជាស្បើយឡើងវិញដូចដើមវិញនោះខ្ញុំនិងកូនិងធ្វើជាអ្នកបំរើរបស់លោក។ លោកគ្រូពេទ្យនោះព្យាបាលភ្នែកនាងដូចដើមវិញ តែនាងនិយាយថាភ្នែករបស់ខ្ញុំវាមិនបានជ ាទេតែវាឈឺលើសដើមទៅទៀត។ គ្រូពេទ្យនោះបានដឹងថានាងបិយាយកុហកក៏មានចិត្តក្រើកខឹងទើបសុំថ្នាំពិសឲ្យនាងលេបធ្វើឲ្យភ្នែករបស់នាងខ្វាក់មើលអ្វីលេងឃើញ ព្រោះហេតុនោះបានជាលោកទទួលបាបកម្មខ្វាក់ភ្នែកក្នុងជាតិនេះ។ ទើបទ្រង់ត្រាស់នូវគាថានិងថាធម៍ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសះប្រទូស្ដហើយទោះនិយាយក្ដីធ្វើក្ដីក៏អាក្រក់ដែរ។ ព្រោះអំពើអាក្រក់នោះឯងសេចក្ដីទុក្ខ
រមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះឯង៕
រមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះឯង៕













