ចិតេ្តននិយតិលោកា

សត្វលោកត្រូវចិត្តដឹកនាំ

ជីវិត

ជីវិតមានតិចកុំ បីធ្វើបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ រក្សារធម៍ស្អាត់សង្វាតធម៍សរ អោយដូចជាស្ករ រក្សារស់ផ្អែម។

បុគ្គលប្រដៅគេយ៉ាងណាគប្បីល្អយ៉ាងនោះដែរ

បុគ្គលបរាជ័យឃើងឧកាសជាបញ្ហា បុគ្គលអស្ចារឃើងបញ្ហាជាឧកាស

ប្ដីប្រពន្ធដែរប្រាថ្នាជួបគ្នា

ត្រូវមានហេតុ ធ្វើសាងកម្ម(កុសលនិងអកុលស)ដូចគ្នាជាដើម។.

ពិធីស្រោចសុគន្ធវារីប្រគេនព្រះតេជៈគុណកុលានុរក្ខិតោ កុច សារ៉ាត់

ចៅអធិកាវត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

Tuesday, February 13, 2018

កូនខ្មែរគ្រប់រូបគួរដឹង! ទេពកោសល្យដ៏អស្ចារ្យរបស់ព្រឹទ្ធាចារ្យសិល្បៈ មរតក​មនុស្ស​រស់ទាំង​១៧ រូប

កូនខ្មែរគ្រប់រូបគួរដឹង! ទេពកោសល្យដ៏អស្ចារ្យរបស់ព្រឹទ្ធាចារ្យសិល្បៈ មរតក​មនុស្ស​រស់ទាំង​១៧ រូប
    ខែ​តុលា ឆ្នាំ​២០១២ ព្រះ​មហា​ក្សត្រ​​ខ្មែរ​ព្រះ​បាទ​នរោត្តម សីហមុនី ​បាន​ត្រាស់​បង្គាប់​ផ្តល់​គោរម​​ងារ​ថ្នាក់​ជាតិ​ថ្វាយ​​ និង​ជូន​ព្រឹទ្ធា​ចារ្យ​ចំនួន​១៧​រូប ជា​មរតក​មនុស្ស​រស់​។ ព្រឹទ្ធាចារ្យ​មួយ​ចំនួន លោក​កំពុង​មាន​ព្រះ​ជន្ម​នៅឡើយ ហើយ​មួយ​ចំនួន​ទៀត លោក​ក៏​បាន​ចែក​ឋានទៅ​ដោយ​នាំ​យក​នូវ​ចំណេះដឹង​ជា​ច្រើន​ទៅ​ជាមួយ​ផង​។
១. ​សម្ដេច​ព្រះ​រាជ​បុត្រី​​ព្រះរៀម នរោត្តម បុប្ផា​ទេវី ងារ​ជា​ទេព​​​នា​ដ​វដ្តី​ឯក។ សម្តេច​ព្រះ​រាជ​បុត្រី​​ នរោត្តម បុប្ផា​ទេវី ទ្រង់ ជា​ព្រះ​រាជ​បុត្រ​ត្រី ព្រះបរមរតន​កោដ្ឋ ហើយព្រះនាងជា​នាដ​ការី​ឯក​នៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​សព្វព្រះ​ទ័យ​ក្រសាល​របាំ​បុរាណ​តាំង​ពី​​ជន្ម ៥ព្រះវស្សា។ បច្ចុប្បន្នទ្រង់​ជា​សាស្ដ្រ​ចារ្យ​របាំ​បុរាណ។
២. ព្រឹទ្ធា​ចារ្យ​ ឆេង ផុន ​ងារ​ជាទេព​បញ្ញា​កោស​ល្យ​វិជ្ជា៖ លោក​ ឆេង ផុន ​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ព័ត៌មាន ​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​ លោក​ក៏​ជា​អតីត​ប្រធាន​គ.ជ.ប ដំបូង​គេ​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៣ គឺ​បន្ទាប់​ពី​សម័យ​អ៊ុន​តាក់។ លោកព្រឹទ្ទាចារ្យជា​អ្នក​សិក្សា​ស្រាវជ្រាវ​សិល្បៈ វប្បធម៌ និង​អរិយធម៌។ លោកទទួលអនិច្ចកម្ម​ក្នុងជន្មាយុ ៨៦​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ២០១៦។
៣.ព្រឹទ្ធា​ចារ្យ​ ចាន់ ស៊ឹម ​ងារ​ជា​វឌ្ឍកីទេព​និម្មិត៖ លោក​គឺ​សាស្រ្ត​ចារ្យ​ក្បាច់ និងចម្លាក់​បុរាណ​ដ៏​ចំណាន​ម្នាក់ តាំង​ពី​សម័យ​សង្គម​រាស្រ្តនិយម​។
៤ លោក​ព្រឹទ្ធាចារ្យ ជេត ចន ងារ​ជា​ទេព​និមិ្មត​វិចិត្រ៖ ស្នាដៃ​របស់​លោកត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ភាព​អស្ចារ្យ​នៃ​គំនូរបុរាណ​។
៥. ព្រឹទ្ធាចារ្យ ឯម ធាយ ងារ​ជា​ទេវនាដនិម្មិត៖ ស្នាដៃរបស់នាដការី​របាំ​ព្រះរាជ​ទ្រព្យ និង​ចម្រៀង​បុរាណ​ ត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ភាព​អស្ចារ្យ​នៃ​ការ​សម្តែង និង​ការ​ខិត​ខំប្រឹង​ប្រែង​របស់ព្រឹទ្ធាចារ្យ ​ក៏​ដូច​ជា​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ទាំង​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ។
​​៦.ព្រឹទ្ធាចារ្យ​សិល្បៈ គង់ ​ណៃ ងារ​ជា​កោសល្យ​វោហារ៖ ជាសិល្ប​ករ​ចាប៉ី​ដង​វែង ​ព្រឹទ្ធាចារ្យជើងចាស់ មកពី​ខេត្ត​កំពត ​រូប​នេះ​​​លោក​ជា​ម្ចាស់​​ពាន​ហ្វ៊ូ​កុ​អូ​កា លើក​ទី ២៨ នៅ​ជប៉ុន និង​ជា​បុគ្គល​ទី​៣ នៃ​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ពាននេះ។
​​​​ ៧. ព្រឹទ្ធាចារ្យ​​សិល្បៈ ប្រាជ្ញ ឈួន ងារ​ជា​ភិរម្យ​វោហារ៖ អ្នកប្រាជ្ញ​ចាប៉ី​ដង​វែង​លោកតា ប្រាជ្ញ ឈួន លោក​មាន​វោហារ​សារសព្ទ ​និង​សំឡេង​ច្រៀង​យ៉ាងពីរោះ​រណ្ដំ​។ បច្ចុបុ្បន្ន​លោក​កំពុង​ស្នាក់​ស្រុក​កំណើត ស្ថិត​ក្នុង​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តា​កែវ​។
​៨.ព្រឹទ្ធាចារ្យ​​សិល្បៈ ​អ៊ុំ ​សាមិត្ត ងារ​ជា​នាដ​ភក្តី​និម្មិត៖ លោក​ជា​ព្រឹទ្ធា​ចារ្យ​ល្ខោន​បា​សាក់ដ៏​ឆ្នើមមួយ​រូប។
៩.ព្រឹទ្ធា​ចារ្យ​សិល្បៈ សុខ ឌុច ងារ​ជា​កោសល្យ​តន្ត្រី​វិជ្ជាធរ៖ ជា​វីរៈសិល្បករ​ខ្មែរ​ ហើយ​លោក​គឺ​ជា​អ្នក​ដែល​ចេះ​លេង​តន្ត្រី​​”ខ្សែ​មួយ”ឬ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា“សាដៀវ” ។ លោកទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពី​ថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ២០១៧ ។
១០. ព្រឹទ្ធាចារ្យ ព្រីង ​សាឃន​ ងារជានាដ​កោសល្យវដ្តី៖ លោក​តា​ ព្រីង ​សាឃន មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជា​តួអង្គ​តា​ជូជក់ តាំង​ពី​អំឡុង​ទស​វត្ស​រ៍ឆ្នាំ​៨០​មក។
១១.ព្រឹទ្ធាចារ្យ​​សិល្បៈ​ ពៀក ចាប៉ិច ងារជាវោហារ​កោសល្យ​វដ្តី៖ ​លោក​តាព្រឹទ្ធា​ចារ្យមក​ពីខេត្ត​ស្វាយរៀងអាចសម្ដែងល្ខោនទោល ដោយ​អាច​ដឹក​ល្ខោន​មួយ​ឆាក​ទាំង​មូល​តែ​ម្នាក់​ឯង​ ដែល​អាចបញ្ចូលសំឡេង បាន​៧សំឡេង។ ទាំង​នេះជា​ទេពកោសល្យ​ដ៏​កម្រ។
១២ .ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន ងារ​ជា​គរុពហុសូ្សត៖ ព្រឹទ្ធាចារ្យជាទី​គោរពនេះ លោកមាន​នាម​ដើម យិន សូត្រ សាស្រ្តាចារ្យ នៅ​ពុទ្ធិ​កសកលវិទ្យា​ល័យ ព្រះ​សីហនុ​រាជ។
១៣ .ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ​ ងារជា​កោសល្យ​​វិជ្ជា​គរុ៖ លោក​ធ្វើ​ការ​ខាង​ស្រាវ​ជ្រាវ​ប្រពៃណី​បុរាណ​ នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ លោក​ក៏​ជា​អតីត​សាស្ដ្រា​សាលា​បាលី​ជាន់ខ្ពស់។
​១៤.ព្រឹទ្ធាចារ្យ ទា វ៉ាន ងារ​ជា​បញ្ញា​កោសល្យ​វិជ្ជា៖ ជាគ្រូ​បង្រៀន​ភាសា​ខ្មែរ និងជា​គ្រូ​បង្រៀន​សំស្ក្រឹត​ដ៏​ឆ្នើម​នៅ​ពុទ្ធិក​វិទ្យាល័យ​ព្រះសុរា​ម្រឹត។
​ ​១៥.ព្រឹទ្ធាចារ្យ ជា ហ៊ា ងារ​ជា​នា​ដកោសល្យ​វិជ្ជា។ ​លោក​ជា​គ្រូ​ដ៏​ឆ្នើម​ ធ្វើ​ខ្មុក​របាំ​ ជា​ពិសេស​របាំ​ខ្មែរ។
១៦.ព្រឹទ្ធាចារ្យ​​សិល្បៈ​​ រស់ គង់  ងារជាវិសេសនាដការីវិជ្ជា៖ ព្រឹទ្ធាចារ្យ​​ជានាដការី ឯកទេស​របាំ​ព្រះរាជទ្រព្យ តួ​នាយ​រោង។
១៧.ព្រឹទ្ធាចារ្យ ទេព ផុន ងារជាវិជ្ជា​ធម្ម​គរុ។ លោក​ជា​គ្រូបង្រៀន​ជាច្រើន​ជំនាន់ និងបាន​ចូល​បម្រើ​ការ​ងារ​សារៈ​មន្ទី​ជាតិ​ជាច្រើន​ឆ្នាំ​ ក្នុង​ការ​ថែរក្សា​រូប​សំណាកឈើ។ បច្ចុប្បន្ន​លោក​មាន​វ័យចាស់​ជរា​ណាស់​​ទៅ​ហើយ។
ព្រឹទ្ធាចារ្យ ទេព ផុន (រូបឆ្វេងដៃ)
ការផ្តល់ងារនេះ គឺដើម្បីឆ្លើយតបនឹងការលះបង់ និងការពុះពារឥតខ្លាចនឿយហត់របស់ព្រឹទ្ធាចារ្យសិល្បៈខ្មែរចំនួន១៧រូបក្នុងការបម្រើឲ្យវិស័យសិល្បៈ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯកផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។

អត្ថបទៈ ស្រីអូន
reference:news.sabay

Visitor