Friday, March 31, 2017
Wednesday, March 15, 2017
ប្រវត្តិស៊ីន ស៊ីសាមុត
ប្រវត្តិស៊ីន ស៊ីសាមុត
(ត្រូវបានបញ្ជូនបន្តពី ស៊ិនស៊ី សាមុត)
| ស៊ីន ស៊ីសាមុត | ||
|---|---|---|
អធិរាជសំលេងមាស 
 | ||
| ពត៌មានសំខាន់ៗ | ||
| ថ្ងៃខែឆ្នាំកំនើត | ២៣ សីហា ១៩៣២ ឆ្នាំរកា | |
| ទីកន្លែងកំនើត | ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង | |
| សញ្ជាតិ | ||
| មរណៈភាព | ១៨ ឧសភា ១៩៧៦ | |
| ប្រភេទតន្ត្រី | មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់ និង រ៉ូល | |
| វិជ្ជាជីវៈ | អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត | |
| គ្រឿងភ្លេង | ម៉ង់ដូលីន , ស្រឡៃ ,បុីពក | |
| ឆ្នាំប្រកបវិជ្ជាជីវៈ | ១៩៥០ –១៩៧៥ | |
| ផលិតកម្ម | វត្តភ្នំ | |
| ដៃគូ | រស់ សេរីសុទ្ឋា និងប៉ែន រ៉ន | |
| ទទួលឥទ្ធិពលពី | អេលវីស-ប្រេសលី សម-យុទ្ធ | |
| គេហទំព័រ |  សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com | |
| គ្រឿងតន្ត្រីស្ទាត់ជំនាញ | ||
| ម៉ង់ដូលីន | ||
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ ។
មាតិកា
[លាក់]ជីវប្រវត្តិ[កែប្រែ]
ចុចមើលពេញhttp://www.pleaselisteningme.tk/p/www.html
Friday, March 3, 2017
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី រស់ សិរីសុទ្ធា
| រស់ សិរីសុទ្ធា | ||
|---|---|---|
រាជិនីសំនៀងមាស 
 | ||
| ពត៌មានសំខាន់ៗ | ||
| ឈ្មោះពីកំនើត | រស់ សុទ្ធា | |
| ឈ្មោះហៅក្រៅ | រៃ, សិរី និង សិរីសួគ៌ | |
| ថ្ងៃខែឆ្នាំកំនើត | ៦ វិច្ឆិកា ១៩៤៦ | |
| ទីកន្លែងកំនើត | ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង | |
| កំរិតវប្បធម៌ | ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង | |
| សញ្ជាតិ | ||
| មរណៈភាព | ១៧ មេសា ១៩៧៧ | |
| ប្រភេទតន្ត្រី | ប្រជាប្រិយ និង មនោសញ្ចេតនា | |
| វិជ្ជាជីវៈ | អ្នកចម្រៀង អ្នកសរសេរបទចម្រៀង | |
| ឆ្នាំប្រកបវិជ្ជាជីវៈ | ១៩៦៥ –១៩៧៧ | |
| ដៃគូ | ស៊ិន ស៊ីសាមុត | |
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី រស់ សិរីសុទ្ធា ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ ខែតុលា ២០០៩ ។
មាតិកា
- ១ភាពល្បីល្បាញនៃខេត្តបាត់ដំបង
 - ២ជីវប្រវត្តិ
 - ៣ប្រវត្តិកុមារភាព
 - ៤មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
 - ៥ប្រវត្តិជាអ្នកចម្រៀងអាជីព
 - ៦ភាតរមិត្តភាពនិងសន្តានចិត្ត
 - ៧ប្រវត្តិនៅជំនាន់ខ្មែរក្រហម ១៩៧៥
 - ៨ឯកសារយោង
 - ៩បទចម្រៀងទោល
 - ១០បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត
 - ១១បទចំរៀងឆ្លងឆ្លើយជាមួយលោក អ៊ឹង យ៉េង
 - ១២បទចំរៀងរួមជាមួយអ្នកស្រី ប៉ែន រ៉ន
 
ភាពល្បីល្បាញនៃខេត្តបាត់ដំបង[កែប្រែ]
ខេត្តបាត់ដំបង ជាទឹកដីបណ្តុះអ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្បន្ន ។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជាវាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូលលុកលុយប្រទេសខ្មែរ និងយុគសម័យអង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩ ។ តារានិងអ្នកនិពន្ធល្បី ៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើតជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណ សុម្ភាជ ជាមេគណខេត្តបាត់ដំបង, តារាភាពយន្ត អ៊ី គិមសួ (ជំនាន់ទសវត្សរ៍ ៦០), អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី (ជំនាន់ទសវត្សរ៍ ៧០), លោក ទេព រិនដារ៉ូ (ជំនាន់ទសវត្សរ៍ ៨០ និង ៩០), តារាចម្រៀង អ្នកស្រី ម៉ៅ សារ៉េត, លោក អ៊ឹម សុងសឺម, អ្នកស្រី ហួយ មាស, អ្នកស្រី ប៉ែន រ៉ន, និងប្អូនស្រីទាំងបី (អ្នកស្រី ប៉ែន រ៉ម, អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន ចន្ថា), អ្នកស្រី រស់ សិរីសុទ្ធា និងប្អូនស្រី អ្នកស្រី រស់ សិរីសោភ័ណ, ស្មៀន ឆោម ឆន និងកូនបីនាក់ ដែលជាតារាចំរៀង (មាន អ្នកស្រី ឆោម ឆវិន ជាម្តាយរបស់តារាចម្រៀង ឆោម ឆពុំ, លោក ឆោម ប៊ុនយ៉ុង, អ្នកនាង ឆោម និមល), លោក រ៉ម រើន, លោក កែវ សារ៉ាត់, អ្នកនាង អឿន ស្រីមុំ, អ្នកនាង សួន ចន្ថា, លោក រិន សាវេត, លោក សេន រ៉ានុត,  អ្នកនាង ឆៃលី ដាឡែន, អ្នកនាង អ៊ិម ស្រីពៅ និងតារានិពន្ធ លោក គង្គ ប៊ុនឈឿន, លោក នូ ហាច, លោក ញ៉ុក ថែម, លោកគ្រូអាចារ្យ ប៊ុត សាវង្ស, លោក ឆាន ឈួ ជាដើម ។
Full
Subscribe to:
Comments (Atom)











