ចិតេ្តននិយតិលោកា

សត្វលោកត្រូវចិត្តដឹកនាំ

ជីវិត

ជីវិតមានតិចកុំ បីធ្វើបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ រក្សារធម៍ស្អាត់សង្វាតធម៍សរ អោយដូចជាស្ករ រក្សារស់ផ្អែម។

បុគ្គលប្រដៅគេយ៉ាងណាគប្បីល្អយ៉ាងនោះដែរ

បុគ្គលបរាជ័យឃើងឧកាសជាបញ្ហា បុគ្គលអស្ចារឃើងបញ្ហាជាឧកាស

ប្ដីប្រពន្ធដែរប្រាថ្នាជួបគ្នា

ត្រូវមានហេតុ ធ្វើសាងកម្ម(កុសលនិងអកុលស)ដូចគ្នាជាដើម។.

ពិធីស្រោចសុគន្ធវារីប្រគេនព្រះតេជៈគុណកុលានុរក្ខិតោ កុច សារ៉ាត់

ចៅអធិកាវត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

Tuesday, February 28, 2017

រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា

រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា

     មានអ្នកប្រាជ្ញមួយទៀតបញ្ញាយ៉ាងល្អិត និមិត្ដតែឃើញអាការខាងក្រៅចេញមក ក៏អាចដឹង អាថិបញ្ហាមនុស្ស​គ​នោះ​បាន ដូច​និទាន​ចៅ​ ធន​ញ្ជ័យ​បណ្ឌិត​កាល​អ្នក​ប្រាជ្ញ​កោះ​លង្កា​ទ្វីប គេចូលមកក្នុងព្រះនគរចោទរកអ្នកប្រាជ្ញនោះសេចក្ដីថា កាលណោះ​ព្រះ​ចៅ​ក្រុង​កោះ​លង្កា​ មាន​ព្រះ​រាជ​សារ​ដល់​មក​ព្រះ​ចៅ​ក្រុងស្រីអយុធ្យាថា អោយរើសរកអ្នកប្រាជ្ញ អាចមានបញ្ញាដឹងលោកិយលោកា​ប្រែ​​បាលី​ភាសា​ឬ​ឆ្លើយ​​អាថិ​ បញ្ហា​ក្នុង​ក្រៅ​បាន នឹង​ត​តាំង​នឹង​អ្នកប្រាជ្ញកោះលង្កា។ ឯព្រះចៅក្រុងអយុធ្យា ក៏ដាក់ភ្នាក់ងារនោះអោយធ​នញ្ជ័យ​ទទួល​ចោទ​ឆ្លើយ​ត​នឹង​​អ្នក​ ប្រាជ្ញ​ក្រុង​លង្កា ទើប​ចៅ​ធនញ្ជ័យទទួលភ្នាក់ងារចេញមកចាត់ចែងអោយចៅភ្នាក់ងារ កាត់ក្ដារតូចធំ យក​សំពត់​រុំ​បន្លំ​ជា​គម្គីរ​បាន​ច្រើន​​ហើយ​ ដាក់​ក្នុង​ទូ ចារឹក​ចំណង​ជើង​ប្រាប់​ឈ្មោះ​ព្រះ​គម្ពីរ​នោះ ប្លែកៗទីទៃៗ។
     ឯអ្នកប្រាជ្ញកោះលង្កាមកដល់បានចូលទៅមើលក្នុងមន្ទីរហោត្រៃហ្លួង បានឃើញគម្ពីរចៅធនញ្ជ័យច្រើនដូច្នោះក៏នឹក ខ្លាច​នឹក​រអា​ចិត្ដ​ថា​ ស្រុក​គេ​នេះ​មាន​គម្ពីរ​ច្រើន​ណាស់ ឯងនឹងលេងខាងជើងគម្ពីរនោះយល់ជាមិនឈ្នះអ្នកប្រាជ្ញស្រុកអាយនេះទេ បើ​ដូច្នេះ​ត្រូវ​លេង​ខាង​បញ្ហា​ ក្រៅ​ៗ​វិញ​ចុះ គិត​ហើយ​ក៏​ចេញ​មក​ពី​ហោត្រៃនោះ ហើយអោយទូលព្រះចៅក្រុងស្រីអយុធ្យាថា អោយស្ដេចចាត់​អ្នក​ប្រាជ្ញ​មក​ចោទ​ឆ្លើយ​ គ្នា​ជា​បញ្ហា​វោ​ហារ​ក្រៅ​នៅ​រោង​ក្រៅ​ក្នុង​វេលានេះ។
     ឯងធនញ្ជ័យ បានលឺអាមាត្យនោះសួរអាថិដូច្នោះក៏យល់សេចក្ដីថា ចៅនេះបើបានដឹងអាថិនេះហើយគង់នឹងទៅក្រាបទូល​យក​គាប់​មុន​អញ​ មិន​ខាន បើ​ដូចេ្នះ​អញ​នឹង​ប្រាប់អោយខុសអំពីបញ្ហានេះចេញ អោយបានក្ដីខ្មាស់នាកណ្ដាលជំនុំព្រះចៅជាម្ចាស់ គិត​ហើយ​ធ​នញ្ជ័យ​ក៏​ប្រាប់​ទៅ​ ថា​ឯ​អ្នក​ប្រាជ្ញ​លង្កា​ដែល​គេ​អោបដៃជុំវិញនោះ គឺគេសួរយើងថាអង្រុត ១តើរុតបានត្រីប៉ុន្មាន? យើងលើកកំភួន​ដៃ​ប្រាប់​ទៅ​នោះ គឺ​ថា​បាន​ត្រី​ រ៉ស់​១ រួច​គេ​លើក​ចង្អុល​ដៃ​ឡើង​ទៀត​គឺគេសួរថា ត្រីរ៉ស់១បើធ្វើជាងៀត តើបានប៉ុន្មានចំរៀក? យើងលើកម្រាមដៃទាំង​៥​បង្ហាញ​ទៅ​វិញ​នោះ​ គឺ​ថា បាន​៥​ចំរៀក សេច​ក្ដី​បញ្ហា​យ៉ាង​នេះ ឯង​ចូល​ចិត្ដ​ចុះ​។
     ឯអាមាត្យនោះជាមនុស្សឥតសតិបញ្ញា នឹងត្រិះរិះអោយល្អិតល្អន់ គ្រាន់តែលឺចៅធនញ្ជ័យ ប្រាប់ដូច្នោះហើយក៏រត់​ម្នី​ម្នា​ចូល​ទៅ​កាន់​ព្រះ​ រាជ​រោង​ជ័យ​។ ឯ​ព្រះ​ចៅ​ផែន​ដីយល់ហើយក៏ត្រាស់សួរថា ម្ដេចទៅវ៉ីយ អ្នកប្រាជ្ញយើងតើស៊ូនឹងគេបានឬទេ? មួយសោត​បញ្ហា​ដែល​គេ​ចោទ​ ឆ្លើយ​គ្នា​នោះ តើ​មាន​សេច​ក្ដី​យ៉ាង​ណា​ខ្លះ?។ ឯអាមាត្យនោះក៏ក្រាបទូលអាថិបញ្ហាតាមពាក្យ ធនញ្ជ័យប្រាប់នោះសព្វ​ប្រការ​។ ឯ​បរម​ក្សត្រ​ ធិប​តី បាន​ស្ដាប់​ពាក្យ​អា​មាត្យ​នោះ​ទូល​ដូច្នោះ ហើយក៏ត្រាស់ថា «បញ្ហាអ្វីនិយាយពីអង្រុតរុតត្រីធ្វើងៀតងោងដូចជា​ប្រ​ដៅ​កូន​ក្មេង​វា​ចោទ​ គ្នា​លេង​ដូច្នោះ ក៏​ឯ​អ្នក​ប្រាជ្ញ​កោះ​លង្កា​នោះ​ល្បី​ថា​ខ្លួនចេះដឹងក្នុងគម្ពីរសាស្រ្ដបាលី ដឹងហេតុលោកិយលោកា គួរ​តែ​សំដែង​ពី​គតិ​លោក ឬ​គតិ​ ធម៌ ជា​អាថិ​សុខុម​គម្ពីរ​ភាព​នោះ​ទើប​គួរ​សមជាអ្នកប្រាជ្ញរាជបណ្ឌិតបាន នេះហេតុអ្វីទៅយករឿងអង្រុត ថ្នងមកចងជា​បញ្ហា​ចោទ​ឆ្លើយ​គ្នា​យ៉ាង​ នេះ នែ​អា​មាត្យ បញ្ហា​នោះ​ក្រែង​មិន​ដូច​ឯង​យក​មក​សំដែង​នេះ​ទេដឹង?។
     ឯអាមាត្យទូលថា «ពិតមែន ព្រោះបានសាកសួរផ្ទាល់នឹងធនញ្ជ័យនោះប្រាកដហើយ»។ ឯចៅធនញ្ជ័យកាលសូរេច​កិច្ច​ចោទ​ឆ្លើយ​នោះ​ហើយ ក៏​រៀប​អាត្មា​ចូល​ទៅ​គាល់​មហា​ក្សត្រ​នា​ចុង​ព្រះរាជរោង។
     ឯមហាក្សត្រាធិបតី យល់ចៅធនញ្ជ័យមកគាល់ព្រះអង្គដូច្នោះក៏ត្រាស់សួរថា «អើធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញ​លង្កា​គេ​អោប​វង់​ដៃ​ ហើយ​ចៅ​ឯង​លើក​កំភួន​ដៃ​ត​តប​ទៅវិញនោះ មានអាថិសេចក្ដីដូចម្ដេច? មួយទៀតខាងគេលើកម្រាមដៃ១ឡើង ហើយ​ចៅ​លើក​ម្រាម​ដៃ​ទាំង​ ៥​ត​តប​ទៅ​វិញ​នោះ តើ​មាន​សេច​ក្ដី​ដូច​ម្ដេច? ចូរចៅអធិប្បាយទៅមើល!។ ឯធនញ្ជ័យ ក៏អធិប្បាយថ្វាយសេចក្ដីថា «​អ្នក​ប្រាជ្ញ​សង្កា​លើក​ដៃ​ វង់​ជា​រង្វង់​ជុំ​វិញ​នោះ គឺចោទថា ក្នុងចក្រវាឡយើង១នេះមានភ្នំជាទីតាំងសំរាប់លោកតើប៉ុន្មាន? ទូលបង្គំជាខ្ញុំលើកកំភួនដៃ​តប​ទៅ​នោះ គឺ​ប្រាប់​ គេ​ថា​មាន​ភ្នំ​ព្រះ​សុមេរុ​១ ជា​ធំ​ជា​ទី​តាំងសំរាប់លោកយើងនេះ ដល់ក្រោយគេលើកម្រាមដៃ១ ឡើងនោះគឺគេបានចោទ​ថា ក្នុង​ភទ្ទ​កប្ប​យើង​១​ នេះ មាន​ព្រះ​ពុទ្ធ​ត្រាស់​ប៉ុន្មាន​ព្រះ​អង្គ? ទូលព្រះបង្គំជាខ្ញុំលើកម្រាមទាំង៥ឡើងឆ្លើយទៅថា មានព្រះពុទ្ធត្រាស់ ៥​ព្រះ​អង្គ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លោះ​ ម្រាម​១​ចុះ ប្រាប់​ថា​ព្រះ​ពុទ្ធ​ត្រាស់​បាន​៤ ព្រះអង្គទៅហើយ នៅសល់១ព្រះអង្គ គឺព្រះអរិយមេត្រីព្រះអង្គពុំទាន់ចុះមក​ត្រាស់ សេច​ក្ដី​ចោទ​ឆ្លើយ​ គ្នា​នោះ​មាន​សភាព​យ៉ាង​ដូច្នេះ​សូម​ទ្រង់ជ្រាប»។
     ឯព្រះចៅស្រីអយុធ្យាបានទ្រង់ព្រះសណ្ដាប់ស័ព្ទអាថិបញ្ហានោះហើយ ស្ដេចក៏មានព្រះរាជហរិទ័យត្រេកអរសោមនស្ស ត្រាស់​ថា «​អើ ​សេច​ក្ដីបញ្ហា​យ៉ាង​នេះ​ទើប​សម​គួរ​ជាគតិលោកគតិធម៌បាន ត្រូវលំអានជាគតិបណ្ឌិតគប្បីពោលហើយចុះអាមាត្យ​នេះ​គេ​ចេះ​ពី​ណា​មក​បាន​ ជា​មក​ប្រាប់​យើង​ថា​ទៅ​ជា​អង្រុត​រុត​ត្រី​ធ្វើជាងៀត ៥ចំរៀកផ្ដេសផ្ដាសដូចជា ប្រដៅកូនក្មេងគង្វាលក្របីវាចោទគ្នា​លេង​នោះ សម​គួរ​ឬ​ជា​ ពាក្យ​អ្នក​ប្រាជ្ញ បំណាច់​មក​តាំង​តែ​ពី​កោះ​លង្កា ល្បីថា ជាអ្នកចេះគតិធម៌គតិលោក ទៅយោគយករឿងអង្រុតថ្នងមកជា​បញ្ហា​នោះ គេ​មាន​ ព្រើល​កាល​ឯ​ណា វា​ព្រើល​ឯ​អាមាត្យ​ឯង​នេះ ចេះមកកាច់មួលពាក្យគេ តែផ្ដាសសោះជាម្ដង» ស្ដេចត្រាស់ហើយ​ក៏​ទ្រង់​ព្រះ​រាជ​ទាន​មាស​ ប្រាក់​កែវ​កង សំពត់​អាវ​ស្បៃ​អោយ​ចៅ​ធនញ្ជ័យ​បណ្ឌិត​តាម​ក្ដី​គាប់​។
     ឯអាមាត្យនោះ ត្រូវស្ដេចបន្ទោស បានសេចក្ដីខ្មាស់គេនាកណ្ដាលជំនុំធំ គិតខឹងនឹងចៅធនញ្ជ័យជេរពោលតែ​ក្នុង​ពោះ​ថា ខ្មោច​អា​ជៃ​ចង្រៃ វា​ប្រាប់​ឯង​យ៉ាង​នោះ​ពិត​ៗ ហើយ​ដល់​វា​មក​វា​ប្រែសេចក្ដីទៅឯទៀតវិញ អាណាជឿស្ដាប់បាន ខ្មោចអាព្រើលយ៉ាងនេះ វា​ចង់​ថា​ដូច​មេ្ដច ក៏​ថា​ទៅ​ធ្វើអោយ​អញ​បាន​សេច​ក្ដី​ខ្មាស់​គេ​នា​កណ្ដាល​ប្រជុំជនយ៉ាងនេះ។
ចប់រឿងបញ្ហាដៃ
     សេចក្ដីក្នុងរឿងធនញ្ជ័យមានអាថិបញ្ហាពិស្ដារទៀតនៅមានច្រើនណាស់ ក្នុងទីនេះយើងទាញយកតែបញ្ហាមួយមក​សំ​ដែង​អោយ​ឃើញ​សេច​ក្ដី​ថា អ្នកមានប្រាជ្ញាហើយអាចស្គាល់ក្នុងការលើកដៃ អោបដៃ ឬ ឃើញតែកិរិយាក្រៅ​របស់​អ្នក​ដទៃ​ក៏​អាច​ដឹង​សេច​ក្ដី​នោះ​បាន​។
     មួយទៀតអ្នកមានបញ្ញានោះប្រៀបដូចប្រទីបបំភ្លឺ ឆ្លុះមើលនូវទីងងឹតទីកំបាំងបាន។ មួយទៀត អ្នកមានចំនេះវិជ្ជា​សព្វ​សារ​ពើ​ហើយ តែ​បើ​ពុំ​មាន​បញ្ញា​នឹង​ពិចារ​ណា​ត្រិះ​រិះ តាម​សម័យ​ផង សព្វវិជ្ជានោះក៏ពុំអាចរុងរឿងថ្លាទៅបាន លុះតែ មានបញ្ញាសតិ​សម្ប​ជញ្ញៈ​ផង ទើប​ធ្វើ​វិជ្ជា​នោះ​អោយ​រុង​រឿង​បាន​មាន​និទាន​ប្រៀប​ដូច​យ៉ាង​រាជ​អាមាត្យព្រះបាទពិម្ពិ សារទាំង៣ពួកនោះឯង។

Monday, February 27, 2017

រឿងកន្លង់នឹងគីង្គក់



រឿងកន្លង់នឹងគីង្គក់
មួយទៀតអ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទានសត្វកន្លង់តបនឹងពាក្យគីង្គក់នោះឯង។ មាន​កន្លង់​១​ហើរ​ក្រេប​​កេ​សរ​ ផ្កា​នា​កណ្ដាល​ផ្លូវ បាន​យល់​គីង្គក់​ ១​លោត​ទៅ​ខាង​គុម្ព​ផ្កា​ទើបសួរ ថា «បងគីង្គក់បងឯងទៅណា »។ គីង្គក់ជាសត្វ​អួត​រិទ្ធិ​គិត​ថា អញ​នឹងប្រាប់​ ​គតិនេះ​អោយ​កន្លង់​ខ្លាច​អញ គិត​ហើយ​ទើប​បា្រប់ថា «យើងទៅកាន់មហាស្រះ ឯព្រៃហេមពាន្ដ ដើម្បីនឹងទៅចង់ស្រី អើ​កន្លង់​ឯង​កោត​យើង​ឬ​ទេ​ហះ​?​។
ឯ​កន្លង់​តប​ថា «បង​ឯង​អាច​ទៅ​ដល់​ឬ? ព្រៃ​ហេម​ពាន្ត​នោះ​ឆ្ងាយ​ម៉្លេះ​»​។ «ឱ! យើង​ទៅ​វិល​ល្ងាច​ផង​ណ៎ា​កន្លង់ ឯង​សង្ស័យ​អ្វី​រិទ្ធិ​យើង​នេះ អើ​ខ្លួន​ចៅ​ឯង តើ​ធ្វើ​អ្វី​នៅ​នេះ សូរ​លឺ​ងឹង​ៗ​នោះ​?​។ កន្លង់​បាន​ឱកាស​ក៏​តប​ថា «យើង​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​ណ៎ា​បង​គី​ង្គក់​» «ឱ! ឯង ​ហើរ​ប្រ​​ទក្សិណ​​ជុំ​ភ្នំ​ព្រះ​សុ​មេរុ​នោះ​ធំ​ម្លេះ​បាន​ឬ​?​។ អើ​យើង​ហើរ​ប្រ​ទក្សិណ​ក្នុង​១​ថ្ងៃ​បាន​៧ ជុំ​ផង​ណ៎ា​បង​គីង្គក់,បង​​ឯង​​ខ្លាច​​រិទ្ធិ​យើង​ឬ​ទេ​?​
គីង្គក់​ក៏​តប​ឡើង​ថា «ខ្មោច​អា​ឯង​ស្លាប​១​សុញ​ទេ នៅ​អួត​ភរ​ថា​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​១ ថ្ងៃ​៧​ជុំ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​» ឯ​កន្លង់​​ក៏​តប​ថា «ខ្មោច​អា​ឯង​ជើង​ខ្លី​១​សុញ​ទេ​ក៏​អួត​ភរ ថា​ឯង​ទៅ​ដល់​ព្រៃ​ហេម​ពាន្ត វិល​ល្ងាច​វិញ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​»​​។ គីង្គក់​​ក៏​ទាល់​ឈប់​នៅ​អស់​សេចក្ដី​តែ​ប៉ុណ្ណោះ​។

https://www.facebook.com/UysayChruy/

Visitor